វៀតណាមអះអាងនូវឋានៈនិងតួនាទីក្នុង IFAD

(VOVworld)-សន្និសីទលើកទី៤០នៃក្រុមប្រឹក្សាភិបាលនៃមូលនីធិអភិវឌ្ឍន៍កសិកម្ម
អន្តរជាតិ (IFAD) ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤កុម្ភៈនៅទីក្រុង Rome ប្រទេសអ៊ីតាលី
 បានជ្រើសរើសតាំង លោក Gilbert Fossoun Houngbo អតីតនាយករដ្ឋមន្ត្រីប្រទេស
តូហ្គោកាន់ដំណែងប្រធានថ្មីរបស់មូលនីធិនេះ។ លោករូបនេះនឹងទទួលដំណែងជា
ផ្លូវការនាថ្ងៃទី១មេសាខាងមុខ។ ប្រធានគណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទ
នេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Xuan Ha បានឲ្យដឹងថា សន្និសីទលើក
នេះបានប្រមូលផ្តុំធ្វើការ វាយតម្លៃនូវលទ្ធផលដែលទទួលបានក្នុងឆ្នាំកន្លងទៅនិង
ពិភាគ្សាលើទិសដៅអភិវឌ្ឍ ន៍សម្រាប់ពេលអនាគត។

        ស្តីពីទំនាក់ទំនងរវាងវៀតណាមជាមួយ IFAD លោក​Tran Xuan Ha បានចាត់
ទុកថា ទំនាក់ទំនងរវាងភាគីទាំងពីរមានការរីកចំរើនគួរឲ្យកត់សម្គាល់ដែរ។ ពោលគឺ
វៀតណាមកំពុងទទួលបានគម្រោងចំនួន១៧ក្នុងតម្លៃ៥០០លានដុលារ អាមេរិក
 (ទាំងទុនកម្ចី ទុនឧបត្ថម្ភ)ឧបត្ថម្ភដោយ IFAD សម្រប់អនុវត្តផ្ទាល់នៅខេត្ត ចំនួន១១
 ជាពិសេសគឺខេត្តក្រីក្រនិងតំបន់ព្រៃភ្នំ។ IFAD ក៏បានសម្រេចចិត្តលើកកម្រិតការិយា
 ល័យតំណាងនៅវៀតណាមរបស់ស្ថាប័ននេះឲ្យក្លាយទៅជាការិយាល័យសម្រាប់
តំបន់ទាំងមូល តាមនោះមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់វៀតណាម​
ប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសដទៃក្នុងតំបន់ទៀតផង
។​ប្រការនេះបានអះអាងនូវឋានៈនិងតួនាទីរបស់វៀតណាមក្នុង IFAD ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ