វៀតណាមអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះ Truong Sa
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOV)_នាថ្ងៃទី១២ មករា ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន អំពីប្រតិកម្មរបស់ វៀតណាម ចំពោះខ្លឹមសារនៃបទថ្លែងមតិរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន
នាថ្ងៃទី១១ មករាឆ្នាំ២០១៦កន្លងទៅ ដែលទាក់ទងនឹងការយន្តហោះចិនបានហោះ
ទៅព្រលានយន្តហោះ ដែលចិនកសាងដោយខុសច្បាប់នៅលើកោះ Chu Thap ចំ
ណុះប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀត
ណាម លោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមប្តេជ្ញាចិត្តបដិសេធគ្រប់
ទស្សនះខុសឆ្គងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន នាថ្ងៃទី១១ មករា កន្លង
ទៅ។ វៀតណាមអះអាងជាថ្មីម្តងទៀតអំពីអធិបតេយ្យភាពដែលមិនអាចប្រកែក
បានរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa។
លោក Le Hai Binh បានអោយដឹងថា ចិនបានប្រកាសថា៖ការបញ្ជូនយន្ត
ហោះទៅកោះថ្ម Chu Thap ជាសកម្មភាពអាកាសចរណ៍ជាតិ ប៉ុន្តែការពិតនោះគឺ
ការអះអាងនូវអធិបតេយ្យភាពដោយខុសច្បាប់របស់គេចំពោះប្រជុំកោះ Truong
Saរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ
Truong Sa ។ ជាថ្មីម្តង់ទៀត វៀតណាមស្នើអោយចិនត្រូវបញ្ចប់អំពើនេះ និងមិន
បន្ថែមសកម្មភាពរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាម រួមចំណែកជាក់
ស្ដែងចំពោះការរក្សាសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ សន្តិសុខនាវាចរណ៍ អា
កាសចរណ៍នៅសមុទ្រខាងកើត៕