វៀតណាម - កូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំនះនូវផលវិបាកនៃសង្គ្រាម

(VOVWORLD) -  នារសៀលថ្ងៃទី ៥ ខែកុម្ភៈ នៅទីស្នាក់ការនៃក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រ ទេសវៀតណាម បានទទួលជួបជាមួយលោក Kim Jinoh ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) ប្រចាំនៅវៀតណាម ក្នុងឱកាសមកជម្រាបលា បញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួន។

វៀតណាម - កូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំនះនូវផលវិបាកនៃសង្គ្រាម - ảnh 1 នាយក KOICA ប្រចាំនៅវៀតណាម លោក Kim Jinoh (រូបថតៈ TTXVN)

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោក Kim Jinoh និងតួនាទីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងវៀត ណាមនិងកូរ៉េខាងត្បូងក្នុងរយៈពេល ៣ ឆ្នាំកន្លងមក នៅវៀត ណាម។ នាពេលខាងមុខនេះ វៀតណាមនិងកូរ៉េខាងត្បូងនឹងបន្តអនុវត្តន៍ជាក់ស្តែងនូវខ្លឹមសារសហប្រតិបត្តិការមួយចំនួន ក្នុងនោះរួមមាន៖ បើកទូលាយគម្រោងការដោះស្រាយបញ្ហាមីនក្រោយសង្គ្រាមនៅខេត្ត Quang Nam និង Quang Tri; ជួយឧបត្ថម្ភបច្ចេកទេសនិងកម្លាំងចលករ ដើម្បីដោះស្រាយបញ្ហាដីដែលមានជាតិ dioxin នៅឯអាកាសយានដ្ឋាន A Sho ស្រុក A Luoi ខេត្ត Thua Thien -  Hue។ ម្យ៉ាងវិញទៀត កូរ៉េខាងត្បូងនឹងជួយដល់វៀត ណាមក្នុងការបណ្តុះបណ្តាល បង្កើនសមត្ថភាពឧបត្ថម្ភនិងកសាងមូលដ្ឋានទិន្នន័យក្នុងវិស័យជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន និងសារធាតុគីមី ពុល ក្រោយសង្គ្រាមនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ