វៀតណាម - តង់ហ្សានីឆ្ពោះទៅរកទំនាក់ទំនងទ្វេភាគីប្រកបដោយមិត្តភាពរឹងមាំ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាង
(VOVWORLD) - ឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានអះអាងថា វៀតណាមនិងតង់ហ្សានីមានលក្ខណៈស្រដៀងគ្នាជាច្រើន ដូច្នេះប្រទេសទាំងពីរបាននិងកំពុងសហការគ្នា ចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានី លោក Nguyen Kim Doanh (រូបថត៖ TTXVN) |
ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតកាលពី៥៥ ឆ្នាំមុន រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាង វៀតណាមនិងតង់ហ្សានីកំពុងឆ្ពោះទៅរកអនាគតនៃកិច្ច សហប្រតិបត្តិការដ៏ល្អប្រសើរ និងរឹងមាំជាង។ នោះគឺជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅតង់ហ្សានី លោក Nguyen Kim Doanh ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៃប្រទេសសាមី ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាមនិងតង់ហ្សានី (១៤ ខែកុម្ភៈ ឆ្នាំ ១៩៦៥ - ១៤ ខែកុម្ភៈ ឆ្នាំ ២០២០) ។ ) ។
ឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានអះអាងថា វៀតណាមនិងតង់ហ្សានីមានលក្ខណៈស្រដៀងគ្នាជាច្រើន ដូច្នេះប្រទេសទាំងពីរបាននិងកំពុងសហការគ្នា ចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម។
ទាក់ទងទៅនឹងលទ្ធភាពរបស់ប្រទេសវៀតណាមក្នុងការវិនិយោគសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅតង់ហ្សានីនោះ ឯកអគ្គរដ្ឋទូត លោក Nguyen Kim Doanh បានឲ្យដឹងថា ស្ថានទូតជានិច្ចកាលលើកទឹកចិត្តដល់ក្រុមហ៊ុនវៀតណាមមកវិនិយោគ និងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសសាមី។ ជាក់ស្ដែង ខ្សែសង្វាក់កែច្នៃគ្រាប់ស្វាយចន្ទីជាច្រើន ដែលផលិតនៅ វៀតណាម ត្រូវបានគេបញ្ជាទិញ តំឡើង និងដំណើរការនៅប្រទេសតង់ហ្សានីផងដែរ៕