វៀតណាម និង UAE ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអេមីរ៉ាតអារ៉ាប់រួម (UAE) នា រសៀលថ្ងៃទី ២៨ ខែតុលា (ម៉ោងក្នុងតំបន់) នៅទីក្រុងឌូបៃ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតី និង ជានាយករដ្ឋមន្ត្រី UAE លោក Sheikh Mohammed bin Rashid Al Maktoum។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតី និង ជានាយករដ្ឋមន្ត្រី UAE លោក Sheikh Mohammed bin Rashid Al Maktoum។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើការផ្តោតសំខាន់ចំនួន ៥ នៃកិច្ចសហប្រតិ បត្តិការនាពេលខាងមុខ រួមមាន៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើត ការជឿទុកចិត្តផ្នែកនយោបាយបន្ថែមទៀត; បង្កើតក្រុមការងាររួម ដើម្បីអនុវត្តន៍ទំនាក់ ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដើម្បីបង្កើតរបកគំហើញក្នុងការផ្លាស់ ប្តូរពាណិជ្ជកម្ម; លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាម និង UAE ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិ ការលើវិស័យបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងនវានុវត្តន៍។ វៀតណាមលើកទឹក ចិត្តឱ្យសហគ្រាស UAE វិនិយោគបន្ថែមលើវិស័យដែលវៀតណាមកំពុងយកចិត្តទុកដាក់ ហើយ UAE មានប្រៀបខ្លាំងដូចជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើបរិវត្តកម្ម បៃតង បរិវត្តកម្មឌីជីថល ហិរញ្ញវត្ថុឌីជីថល និងជាពិសេសបញ្ញាសិប្បនិម្មិត កុំព្យូទ័រពពក និង IoT។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន ជាមួយប្រជាជន វប្បធម៌ និងទេសចរណ៍ ហើយពង្រឹងកិច្ចសហប្រតិបត្តិការ និងការ គាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និង អនុប្រធានាធិបតី នាយករដ្ឋមន្ត្រី UAE លោក Sheikh Mohammed bin Rashid Al Maktoum ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA។ (រូបថត៖ VOV) |
បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និង អនុប្រធានាធិបតី នាយករដ្ឋមន្ត្រី UAE លោក Sheikh Mohammed bin Rashid Al Maktoum បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA ដែលជាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរបស់វៀតណាមជាមួយប្រទេសអារ៉ាប់មួយ។
ក្នុងឱកាសនេះ ភាគីទាំងពីរបានប្រកាសពីការចុះហត្ថលេខាលើឯកសារចំនួន ៦ផ្សេងទៀត ក្នុងនោះមាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវិនិយោគ នវានុវត្តន៍ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្លាស់ ប្តូរបទពិសោធន៍ស្តីពីទំនើបកម្ម និងការអភិវឌ្ឍរដ្ឋាភិបាល អនុស្សរណៈនៃការយោគ យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សានិងការស្រាវជ្រាវវិទ្យាសាស្ត្រ៕