វៀតណាម- Venezuela បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន
ក្រោយរយះពេល ២ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី 20 មេសា តាមម៉ោងហាណូយ កិច្ចប្រជុំ លើកទី ២ គណះកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម- Venezuela នៅទីក្រុងCaracas,
Venezuela បានបិទ ជាមួយបណ្ដាលទ្ធផលល្អប្រសើរ គំរោងការណ៏ កម្មវិធី ជាច្រើន ត្រូវបានតភ្ជាប់ និងបើកទូលាយ។ សហប្រធាន គណះកម្មាធិការអន្តររដ្ឋាភិបាលវៀត
ណាម- Venezuela ទាំងពីរូប គឺ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung hai និងអនុប្រធានាធិបតី និងជា រដ្ឋមន្ត្រីក្រសួងថាមពល -ឥន្ធនះ Rafael Ramirez បានចុះ
ហត្ថលេខាលើ សេចក្ដីកំណត់ហេតុ។ សេចក្ដីកំណត់ហេតុនេះ បានអះអាងថា៖ក្នុង
រយះពេលកន្លងទៅ ទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រពៃ
ណី រវាងប្រទេសទាំងពីរ បានពង្រឹងនិងពង្រីកលើគ្រប់វិស័យ។ ក្នុងរយះពេលខាងមុខ នេះ រដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ ដៃគូរនៃប្រទេសទាំងពីរ ត្រូវការ ប្រមូលផ្តុំ ខំប្រឹងប្រែង
ដើម្បីជំរុញ អនុវត្ត បណ្ដាវិស័យដែលបានសហប្រតិបត្តិការប្រកបដោយជោគជ័យ។ បន្ទាប់នោះ រាល់កិច្ចសន្យា អនុស្សារណះ យោគយល់គ្នារវាងបណ្ដាស្ថាប័ន ដៃគូរ
អង្គភាពអាជីវកម្ម វៀតណាម និង Venezuela ត្រូវបានចុះហត្ថលេខា៕
|
Image: Internet |