វេទិកាទូទាំងពិភពលោករបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចបានប្រារព្វឡើង
នាថ្ងៃទី ៤ មេសា នៅទីក្រុងបារីស (បារាំង) បានប្រព្រឹត្តទៅវេទិកាទូទាំងពិភព លោក ឆ្នាំ ២០១៣ របស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ( OECD)។ គោលដៅរបស់វេទិកាលើកនេះគឺ ជំរុញការសន្ទនា រវាងអង្គការនេះ ជាមួយបណ្ដា រដ្ឋាភិបាលមិនមែនជាសមាជិក របស់អង្គការ ក៏ដូចជាមណ្ឌលឯកជន និងម្ចាស់សិទ្ធិ
ក្នុងសង្គមស៊ីវិល។ វេទិកាឆ្នាំនេះត្រូវបានប្រព្រឹត្តទៅក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី៤និង ទី៥មេសា ដោយប្រធានបទ÷របៀបទំនាក់ទំនងថ្មី ក្នុងការកាត់បន្ថយភាពក្រីក្រ
បង្រួញ ចន្លោះរវាងអ្នកមាននិងអ្នកក្រីក្រ និងស្ថានភាពបាត់តុល្យភាពក្នុងកំណើន
សេដ្ឋកិច្ច …ជាដើម។ វៀតណាមជាសមាជិកសកម្មមួយនៃ OECD និង លើកនេះ គណះប្រតិភូវៀតណាមដឹកនាំដោយលោកTrinh Cong Khanh ប្រធាន នាយកដ្ឋាន គោលនយោបាយជនជាតិ នៃគណះកម្មាធិការជនជាតិ បានអញ្ជើញចូលរួមវេទិកានេះ៕