វេទិកាបង្កើនកិច្ចសហប្រតិបត្តិការដៃគូរវាងតំបន់វៀតណាមនិងរុស្ស៊ី
|
វេទិកាបង្កើនកិច្ចសហប្រតិបត្តិការដៃគូរវាងតំបន់វៀតណាមនិងរុស្ស៊ី |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដី
អញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នាថ្ងៃទី២២
កុម្ភះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួបពិភាក្សា ស្ដីអំពីការបង្កើនទំនាក់ទំ
នងរវាងបណ្ដាតំបន់វៀតណាមនិងរុស្ស៊ី រវាងប្រធានរដ្ឋសភាវៀតណាម លោកស្រី
NguyenThi Kim Ngan ជាមួយប្រធានព្រឹទ្ធសភារុស្ស៊ី លោកស្រី Valentina Matvienco
និងដំណាងរបស់តំបន់នានានៃប្រទេសទាំងពីរ។ ថ្លែងមតិនៅទីនេះលោកស្រី
Nguyen Thi Kim Ngan បានអះអាងថា៖
“ លទ្ធផលនៃវេទិកានេះនឹងបានផ្សព្វផ្សាយដល់ស្ថាប័នមានសមត្ថកិច្ចនៃប្រ
ទេសនីមួយៗ ដើម្បីស្រាវជ្រាវ ដោះស្រាយដើម្បីកិច្ចសហប្រតិបត្តិការ រវាងតំបន់នៃ
ប្រទេសទាំងពីរអោយបានជិតស្និទ្ធថែមទៀត។ រីឯ រដ្ឋសភាវៀតណាមសន្យាធ្វើអស់
ពីកម្លាំអកាយចិត្តដើម្បីបង្កលក្ខណះ បរិយាកាសគតិយុត្តិងាយស្រួលបំផុត គាំទ្រ
គ្រប់ក្រសួង ស្ថាប័ន តំបន់ អង្គការ សហគ្រាស នៃប្រទេសទាំងពីរជំរុញទំនាក់ទំនង
សហប្រតិបត្តិការ លើគ្រប់វិស័យ ដើម្បីភាពសម្បូររុងរឿងរបស់ប្រជាជននៃប្រទេស
ទាំងពីរ វៀតណាមនិងរុស្ស៊ី៕”