វេទិកាពាណិជ្ជសញ្ញាវៀតណាម ២០១៧

(VOVWORLD) -នាព្រឹកថ្ងៃទី ៤ ធ្នូ នៅទីក្រុងហាណូយ នាយកដ្ឋានពន្លឿនការវិនិយោគ (ក្រសួងឧស្សហពាណិជ្ជកម្មវៀតណាម) បានរួមសហការជាមួយក្រុមហ៊ុនកំណត់តម្លៃ Brand Finance រៀបចំវេទិកាពាណិជ្ជសញ្ញាវៀតណាម ២០១៧ ដោយប្រធានបទ “កំណត់តម្លៃលើទ្រព្យសម្បត្តិពាណិជ្ជសញ្ញាក្នុងស្ថានភាពធ្វើសមាហរណកម្មអន្តរជាតិ”។
វេទិកាពាណិជ្ជសញ្ញាវៀតណាម ២០១៧ - ảnh 1វេទិកាពាណិជ្ជសញ្ញាវៀតណាម ២០១៧ 

នាព្រឹកថ្ងៃទី ៤ ធ្នូ នៅទីក្រុងហាណូយ នាយកដ្ឋានពន្លឿនការវិនិយោគ (ក្រសួងឧស្សហពាណិជ្ជកម្មវៀតណាម) បានរួមសហការជាមួយក្រុមហ៊ុនកំណត់តម្លៃ Brand Finance រៀបចំវេទិកាពាណិជ្ជសញ្ញាវៀតណាម ២០១៧ ដោយប្រធានបទ “កំណត់តម្លៃលើទ្រព្យសម្បត្តិពាណិជ្ជសញ្ញាក្នុងស្ថានភាពធ្វើសមាហរណកម្មអន្តរជាតិ”។ ពាណិជ្ជសញ្ញាត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្ងៃបានរបស់សហគ្រាស។ ដូច្នេះការកំណត់តម្លៃពាណិជ្ជសញ្ញាតាមបទដ្ឋានហិរញ្ញវត្ថុគឺមានសារៈសំខាន់ណាស់។

នៅក្នុងវេទិកាពាណិជ្ជសញ្ញាវៀតណាម ២០១៧ នោះ ក្រុមហ៊ុន Brand Finance អាស៊ីប៉ាស៊ីហ្វិកបានប្រកាសតារាងរៀបចំណាត់ថ្នាក់ top ពាណិជ្ជសញ្ញា ចំនួន ៥០ ដែលមានតម្លៃបំផុតនៅវៀតណាម ក្នុងឆ្នាំ ២០១៧ សម្រាប់សហគ្រាសនាំមុខគេនៅវៀតណាម។ ក្នុងបញ្ជីរាយនាមនេះ មានសហគ្រាសចំនួន ១៥ ទទួលបានពាណិជ្ជសញ្ញាថ្នាក់ជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ