វេទិការសហប្រតិបត្តិការវៀតណាម-អាហ្វ្រិកបានបើកនៅទីក្រុងហូជីមិញ
|
រូបថតៈ vov.vn |
(VOVworld)-នាព្រឹកថ្ងៃទី៩មករា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)សភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាម (VCCI)បានរួមផ្សំជាមួយអង្គការ
អន្តរជាតិ Francofon ប្រចាំនៅវៀតណាម (OIF)រៀបចំឡើងវេទិការក្រោមប្រធាន
បទថា “ដៃគូអភិវឌ្ឍន៌សហប្រតិបត្តិការ រវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាមួយបណ្ដាប្រទេសមិនទាន់ចូលបក្សសម្ព័ន្ធលើ វិស័យកសិផលកែច្នៃ”។ វេទិការនេះ ស្ថិតក្នុងក្របខ័ណ្ឌសកម្មភាពនៃវេទិកា អង្គភាពអាជីវកម្មវៀតណាម-អាហ្វ្រិកឆ្នាំ
២០១៤ ជាឱកាសល្អសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងបណ្តាអង្គភាពអាជីវកម្មវៀតណាម ជាមួយដៃគូរអាហ្វ្រិកកណ្តាលនិងអាហ្វិ្រកខាង
លិច។ លោក Nguyen Ngoc Thang អនុប្រធាននាយកដ្ឋានទំនាក់ទំនងកិច្ចការ
បរទេស VCCI និងជាអគ្គលេខាធិ ការវេទិការនេះ ឲ្យដឹងថា៖
"យើងខ្ញុំវាយតម្លៃថា ទីផ្សារអាហ្វ្រិកជាទីផ្សារពោពេញទៅដោយសក្តានុ
ភាព។ វៀតណាមនឹងជួយឧបត្ថម្ភអង្គភាពអាជីវកម្មណាមួយមានគោលបំណង រកស៊ីជាមួយអាហ្វ្រិក។ ចំពោះ VCCI វិញ យើងខ្ញុំសន្យាថាតាមរយៈបណ្តា ឯកសារដែលបានចុះហត្ថលេខាជាមួយប្រទេសអាហ្វ្រិកមួយចំនួន នឹងជួយ ឧបត្ថម្ភអង្គភាពអាជីវកម្មស្វែងរកដៃគូសមស្រប ដើម្បីបង្កល្ខណះងាយស្រួលនិងមាន លក្ខណៈស្កតិយុត្តពេលដែលជ្រៀតចូលអាហ្វិ្រកនេះ"៕