វេទិកាសេដ្ឋកិច្ចពិភពលោកមិនរៀបចំកិច្ចប្រជុំប្រចាំឆ្នាំឡើយ
(VOVWORLD) - នៅថ្ងៃទី ១៧ ខែឧសភា វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានប្រកាសថា នឹងលុបចោលកិច្ចប្រជុំប្រចាំឆ្នាំ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅសឹង្ហបុរីនៅខែសីហាខាងមុខ ដោយសារការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឹរាតត្បាតកូវីដ១៩។
WEF ពន្យាពេលកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី (ប្រភព៖ aa.com.tr) |
យោងតាមស្ថាបនិកនិងជាប្រធានប្រតិបត្តិ WEF លោក Klaus Schwab បានឲ្យដឹងថា៖ នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ក្នុងបរិបទដែលពិភពលោកត្រូវការតំរង់ទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្នជាងមុន។ទោះយ៉ាងណាក៏ដោយ ដើម្បីផ្តល់អាទិភាពដល់សុខភាពនិងសុវត្ថិភាពនោះ WEF ត្រូវនាំចេញជំរើសដូចដែលបានពោលខាងលើ។
សូមបញ្ជាក់ដែរថា យោងតាមការធ្វើស្ថិតិបានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ ១៩ ថ្មីនៅសិង្ហបុរីបានកើនឡើងម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ក្នុងនោះមានអ្នកជំងឹជាច្រើនបានឆ្លងវីរុសបំប្លែងខ្លួន B.1.617 នៅឥណ្ឌាផងដែរ៕