វេទិកាស្ដីពី៖ការអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខពិភពលោកនឹងត្រូវបានរៀបចំឡើងនៅខេត្ត QUANG NINH
(VOV)_ វេទិកាស្ដីពី៖ការអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខពិភពលោក នឹង ប្រព្រឹត្តទៅនាថ្ងៃទី ២០ និងទី២១ មិនា ដោយគណៈកម្មាធិការរៀបចំសិក្ខាសាលា អន្តរជាតិខេត្ត QUANG NINH(វៀតណាម) និង មជ្ឈមណ្ឌលស្រាវជ្រាវមណ្ឌល សេដ្ឋកិច្ចផ្ដាច់មុខចិន នៃមហាវិទ្យាល័យ Shenzhen ខេត្តហ្វាទុង (ចិន)រៀបចំឡើង។
|
ខេត្ត Quang Ninh មានគោលបំណងនាំយកបទពិសោធន៍របស់ពិភពលោក ក្នុងការកសាងមណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខ (http://vneconomy.vn/) |
វេទិកានេះជាឱកាសដើម្បីបណ្ដាស្ថាប័នមជ្ឈឹមរបស់វៀតណាម ខេត្ត Quang
Ninh និងមណ្ឌលផ្សេងៗ អង្គការ អង្គភាពអាជីវកម្ម បណ្ដាអ្នកវិទ្យាសាស្ត្រអន្តរជាតិ ផ្លាស់ប្តូរអំពីរាល់ព័ត៍មានដែលទាក់ទិនទៅដល់ដំណើការកសាងនិងអភិវឌ្ឍន៍រូប
សណ្ឋាន មណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខ មណ្ឌលសេដ្ឋកិច្ចសេរីភាពលើទូទាំង ពិភព លោកក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ដែលក្នុងនោះមានបទពិសោធន៍ និងឱកាស
អភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។
លោក Vu Ngoc Giao ប្រធានគណៈកម្មាធិការឃោសនាអប់រំ គណៈកម្មាធិការ
បក្សខេត្ត Quang Ninh បានអោយដឹងថា៖
“ ខេត្ត Quang Ninh មានគោលបំណងនាំយកបទពិសោធន៍របស់ពិភពលោក
ក្នុង ការកសាងមណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខ ដែលពិភពលោកបានអនុវត្តក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ។ ប្រព័ន្ធនយោបាយទាំងមូលរបស់ខេត្ត Quang Ninh ប្តេជ្ញាចិត្តកសាង
មណ្ឌល សេដ្ឋកិច្ចផ្ដាច់មុខ និងចាត់ទុកថា៖នេះគឺជាឱកាសដើម្បីខេត្ត Quang Ninh
បោះជំហានអភិវឌ្ឍន៍យ៉ាងខខ្លាំងក្លា៕”