វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគវៀតណាម-ឥណ្ឌូនេស៊ី
(VOV)_នាព្រឹកថ្ងៃទី ១៣ មិថុនា នៅទីក្រុងហូជីមិញ (វៀតណាម) ស្ថានទូតឥណ្ឌូ នេស៊ីបានរួមសហការជាមយយសភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមរៀប
ចំ វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ឥណ្ឌូនេស៊ី-វៀតណាម
លើកទី២។ចូលរួមវេទិកាលើកនេះ ដំណាងនៃអង្គភាពអាជីវកម្មវៀតណាមនិងឥណ្ឌុ
នេស៊ីចំនួន ២៥០អង្គភាព បានប្រមូលផ្តុំពិភាក្សាអំពី យថាទស្សន៍សហប្រតិបត្តិការ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបណ្ដាការខំប្រឹងប្រែងដើម្បីឆ្ពោះទៅការអនុវត្តកម្ម
វិធីធ្វើ សកម្មភាពរួម វៀតណាមនិងឥណ្ឌុនេស៊ី។ ពិសេស ភាគីទាំងពីរខំប្រឹងប្រែងទ
ទួលអោយបានតំលៃប្រាក់ពាណិជ្ជកម្មចំនួន ៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៥។
លោក Mayerfas ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម បានអោយដឹងថា÷
“ វេទិកាលើកនេះ ជាឱកាសដើម្បីអង្គភាពអាជីវកម្មនៃភាគីទាំងពីរជួបជាមួយគ្នា បើកទូលាយទំនាក់ទំនង ក៏ដូចជាស្វែងរកឱកាសសហប្រតិបត្តិការថ្មីផ្សេងៗ ពីនោះ បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បង្កើនឱកាសវិនិយោគរវាងប្រទេស
ទាំងពីរ ។ទន្ទឹមនឹងនោះ ទាក់ទាញភ្ញៀវទេសចរណ៍វៀតណាមទៅទស្សនាឥណ្ឌូនេ ស៊ីនិងផ្ទុយទៅវិញទៀតផង៕”
|
វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគវៀតណាម-ឥណ្ឌូនេស៊ី(TTXVN) |