វិទ្យុសម្លេងវៀតណាមបានបើកការិយាល័យដំណាងប្រចាំនៅទីក្រុង Ha Long
|
ទីក្រុង Ha Long ខេត្ត Quang Ninh (TTXVN) |
នាថ្ងៃទី ២ សីហា វិទ្យុសម្លេងវៀតណាមបានបើកការិយាល័យដំណាងប្រចាំនៅទីក្រុង Ha Long ខេត្ត Quang Ninh ( ភាគខាងជើងវៀតណាម)។ ថ្លែងមតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien បានអោយដឹងថា÷ ការិយាល័យដំណាងរបស់វិទ្យុសម្លេងវៀតណាម ប្រចាំនៅខេត្ត Quang Ninh នឹងសកម្ម ម្ចាស់ការឃោសនាការផ្ទួចផ្តើមគំនិតគោលនយោបាយរបស់បក្ស រដ្ឋផ្សព្វផ្សាយរាល់ព្រឹត្តិការណ៍របស់ខេត្ត Quang Ninh និយាយដោយឡែក និងតំបន់ភាគឥសាននិយាយរួម ដល់ទស្សនិកជន និងមិត្តអ្នកស្ថាប់ក្នុងទូទាំងប្រទេស។ ចំពោះខេត្ត Quang Ninh ថ្នាក់ដឹកនាំខេត្ត បានវាយតំលៃយ៉ាងខ្ពស់តួនាទីរបស់វិទ្យុសម្លេងវៀតណាម ដែលជានិច្ចកាលរួមដំណើរជាមួយបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្តQuang Ninh ក្នុងការអនុវត្តរាល់ភារកិច្ចអំពីនយោបាយ សេដ្ឋកិច្ច សង្គម…។ល។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំខេត្ត Quang Ninh មានគោលបំណងថា÷ វិទ្យុសម្លេងវៀតណាមនឹងរួមសហការយ៉ាងជិតស្និទ្ធជាងទៀតជាមួយខេត្ត Quang Ninh ដើម្បីជំរុញខ្លាំងការឃោសនា អំពីគ្រប់សក្ដានុភាព ឧត្តមភាព រួមចំណែកលើកកំពស់រូបភាព ស្ថានភាពរបស់ខេត្ត Quang Ninh ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕