វិទ្យុសម្លេងវៀតណាមបានសំរេចការងារត្រៀមរៀបចំសន្និសីទផ្សាយសម្លេងទ្វីបអាស៊ី២០១៣។
(VOV) /  
|
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien (vov.vn) |
VOV-សន្និសីទផ្សាយសម្លេងទ្វីបអាស៊ី២០១៣ (RadioAsia 2013) ដោយវិទ្យុសម្លេងវៀតណាមទទួលរៀបចំ ដែលនឹងប្រព្រឹត្តទៅនៅក្រុងហាណូយចាប់ពីថ្ងៃទី២៩ដល់៣១កក្កដាខាងមុខ។ មុននឹងសន្និសីទ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមអំពីអត្ថន័យរបស់សន្និសីទលើកនេះ អគ្គនាយកវិទ្យុសម្លេងវៀត
ណាមលោក Nguyen Dang Tien បានឲ្យដឹងថា វិទ្យុសម្លេងវៀតណាមជាសមាជិក
ពេញសិទ្ធិរបស់សមាគមផ្សាយសម្លេងទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (ABU) តាំងពីឆ្នាំ
១៩៦៤និងក៏ចូលរួមយ៉ាងសកម្មបណ្ដាសកម្មភាពរបស់ ABU។ ការដែលវិទ្យុសម្លេង
វៀតណាមត្រូវបានជ្រើសរើសទទួលរៀបចំសន្និសីទនៅទីក្រុងហាណូយនឹងលើក
កំពស់តួនាទីរបស់ផ្នែកផ្សាយសម្លេងវៀតណាមជាមួយបណ្ដាប្រទេសក្នុងដំបន់។ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien បានឲ្យដឹងថា៖
“ប្រធានបទ “ផ្សាយសម្លេងនិងផ្សព្វផ្សាយសង្គម៖ និន្នាការអភិវឌ្ឍន៍នាអនាគត” មានអត្ថន័យជាច្រើនមិនត្រឹមតែចំពោះការផ្សាយសម្លេងរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះបណ្ដាប្រទេសក្នុងដំបន់និងពិភពលោកទៀតផង។ នៅវេទិការលើក
នេះបណ្ដាអ្នកគ្រប់គ្រងផ្សាយសម្លេងនឹងចែករំលែកបទពិសោធន៍ក្នុងវិស័យផ្សាយ
សម្លេងនិងនឹងផ្លាស់ប្តូរបទពិសោធន៍ក៏ដូចជានិន្នាការអភិវឌ្ឍន៍របស់ការផ្សាយ
សម្លេងនាពេលអនាគត។”
ខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារនៅសន្និសីទលើកនេះគឺការសាក
ល្បងនៃការផ្សាយសម្លេងនាពេលអនាគតក្នុងកាលៈទេសៈដែល Internet និង
បណ្ដាញសង្គមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក
Nguyen Dang Tien បានដាក់ចេញបទពិសោធន៍របស់វិទ្យុសម្លេងវៀតណាមដើម្បីចែករំលែកជាមួយមិត្តភក្តិអន្តរជាតិសំដៅដោះស្រាយការសាកល្បងនេះ។
“ក្នុងរយៈពេលកន្លងមក វិទ្យុសម្លេងវៀតណាមបានអនុវត្តការអភិវឌ្ឍន៍របស់
បណ្ដាញ Internet ដើម្បីអាចបញ្ជូនកម្មវិធីផ្សាយសម្លេងទូរទស្សន៍លើ Internet លើ
ទំព័រ vov.vn របស់ វិទ្យុសម្លេងវៀតណាម។ នាដើមឆ្នាំកន្លងមក វិទ្យុសម្លេងវៀត
ណាមបានបង្កើតកាណាល់ radiovietnam.vn រួមផ្សំកម្មវិធីផ្សាយសម្លេងរបស់ខេត្ត
ក្រុងចំនួន៦៣ក្នុងទូទាំងប្រទេសលើបណ្ដាញ Internet។ នាពេលខាងមុខ វិទ្យុ
សម្លេងវៀតណាមនឹងរៀបចំផ្សាយសម្លេងព៌ណនាបាល់ទាត់របស់ការប្រគួត
English Premier League លើបណ្ដាកម្មវិធីផ្សាយសម្លេងនិងលើបណ្ដាញ់ Internet៕”
-VOV