វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ទាំងស្រុង
|
វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ទាំងស្រុង (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ៨ សីហា រដ្ឋសភាកម្ពុជាបានដំណើរការសម័យប្រជុំ វិសាមញ្ញដោយមានការចូលរួមរបស់សមាជិកសភាទាំងអស់នៃគណៈបក្សប្រជាជន
កម្ពុជា (CPP) កាន់អំណាចនិងគណៈបក្សសង្គ្រោះជាតិ (CNRP) ក្រោមការធ្វើជា អធិបតីរបស់ប្រធានរដ្ឋសភាកម្ពុជាសម្តេច ហេង សំរិន។ ថ្លែងមតិនៅសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីកម្ពុជានិងជាអនុប្រធាន CPP សម្តេច តេជោ ហ៊ុន សែន និងប្រធាន
CNRP លោក សម រង្ស៊ី សុទ្ធតែបានប្រកាសថា៖ វិបត្តិនយោបាយក្រោយការបោះ
ឆ្នោតនៅកម្ពុជាបានបញ្ចប់ទាំងស្រុង។ សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាជន
កម្ពុជាតាមដានបណ្ដាខ្លឹមសារ ក៏ដូចជា សេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំ CPP និង
CNRP ក្នុងរយៈពេលដំណើរការអនុវត្តកិច្ចព្រមព្រៀងរវាងគណៈបក្សទាំង ២ ព្រម
ទាំង ស្នើរឲ្យ CNRP បញ្ចប់រិះគន់ខុសឆ្គងចំពោះ CPP។ តាងនាមសមាជិកសភា
CNRP ទាំង ៥៥ រូប លោក សម រង្ស៊ី បានឲ្យដឹងថា៖ CNRP នឹងសហប្រតិបត្តិការ
យ៉ាងជិតស្និទ ជាមួយ CPP នាពេលខាងមុខ៕