វ៉ាស៊ីងតោនសន្យាជំរុញបណ្ដាការខំប្រឹងប្រែងដំណើរការចរចារសន្តិភាពជាមួយព្យុងយ៉ាងអំពីការដោះលែងប្រជាពលរដ្ឋ
|
វ៉ាស៊ីងតោនសន្យាជំរុញបណ្ដាការខំប្រឹងប្រែងដំណើរការចរចារសន្តិភាពជាមួយព្យុងយ៉ាងអំពីការដោះ
លែងប្រជាពលរដ្ឋ (Image: VNA) |
(VOVworld) – វ៉ាស៊ីងតោនសន្យាជំរុញបណ្ដាការខំប្រឹងប្រែងដំណើរការចរចារ សន្តិភាពជាមួយព្យុងយ៉ាងអំពីការដោះលែងប្រជាពលរដ្ឋអាមេរិកចំនួន ៣ នាក់ដែល
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េកំពុងចាប់ឃុំខ្លួន។ ថ្លែងមតិចំពោះមុខ
មជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ២ កញ្ញា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក
លោកស្រី Jen Psaski បានអះអាងថា៖ អាទិភាពជួរមុខរបស់រដ្ឋាភិបាលអាមេរិកគឺ
ធានាសុវត្ថភាព សំរាប់បណ្ដាប្រជាពលរដ្ឋអាមេរិកនៅឯបរទេស។ ដោយហេតុនេះ វ៉ាស៊ីងតោននឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីប្រជាពលរដ្ឋទាំង
អស់ពោលខាងលើនឹងវិលប្រឡប់មកប្រទេសវិញ។ នាបច្ចុប្បន្ន សាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមាតិនិតកូរ៉េកំពុងចាប់ចំណាប់ខ្មាំងប្រជាពលរដ្ឋអាមេរិកចំនួន ៣
នាក់ ដោយបទបំផ្លិចបំផ្លាញរដ្ឋអំណាចនៃប្រទេសនេះ៕