វិស័យតម្បាញកាត់ដេរវៀតណាមពុះពារការលំបាកដើម្បីធ្វើសមាហរណកម្ម

វិស័យតម្បាញកាត់ដេរវៀតណាមពុះពារការលំបាកដើម្បីធ្វើសមាហរណកម្ម - ảnh 1
ឆ្នាំ ២០១៦ត្រូវបានព្យាករណ៍ថា នឹងជាឆ្នាំលំបាកមួយសំរាប់វិស័យតម្បាញកាត់ដេរវៀតណាម។

(VOVworld) - ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនត្រូវបានចុះហត្ថ
លេខាដូចជា កិច្ចព្រមព្រៀង FTA វៀតណាម-EU កិច្ចព្រមព្រៀង TPP វិស័យ
តម្បាញកាត់ដេរវៀតណាមមានឱកាសធំក្នុងការបើកទូលាយសមត្ថភាពផលិតកម្ម
ទាក់ទាញប្រភពទុន FDI ហើយបង្កើនតំលៃនាំចេញយ៉ាងឆាប់រហ័ស។ប៉ុន្តែ ឆ្នាំ
២០១៦ត្រូវបានព្យាករណ៍ថា នឹងជាឆ្នាំលំបាកមួយសំរាប់វិស័យតម្បាញកាត់ដេរ
វៀតណាម។ខឿនសេដ្ឋកិច្ចពិភពលោកមិនទាន់មានសញ្ញាស្ដារឡើងវិញ បានជា
តម្រូវការចំពោះមុខទំនិញតម្បាញ់កាត់ដេនឹងមិនកើនឡើងខ្ពស់ឡើយ។ដោយ
ហេតុនេះ កំណើននៃតំលៃប្រាក់នាំចេញរបស់វិស័យតម្បាញកាត់ដេរក្នុងឆ្នាំ
២០១៦គ្រោងនឹងទទួលបានពី៨ដល់១០% ដោយតំលៃប្រាក់នាំចេញសរុបពី
២៩,៥ដល់៣០ពាន់លានដុល្លាអាមេរិក។លោក Vu Duc Giang ប្រធានសមាគមន៍
តម្បាញកាត់ដេរវៀតណាម បានឲ្យដឹងថា៖
“ត្រូវមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រភពធនធានមនុស្សរបស់រដ្ឋាភិបាល និងរដ្ឋ
ចំពោះសាលាបណ្ដុះបណ្ដាលនានាដើម្បីបណ្ដុះបណ្ដាលជួរអ្នករចនាម៉ូដ។ត្រូវ
មានយុទ្ធសាស្ត្រមួយដើម្បីធានាឲ្យអ្នករចនាម៉ូដនេះមានចំណេះវិជ្ជានិងការច្នៃ
ប្រឌិតយ៉ាងគ្រប់គ្រាន់ ជាពិសេសគឺការគិតគូរអំពីអភិវឌ្ឍន៍និងធ្វើសមាហរណ
កម្មអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ