វិសេសវិសាលសប្ដាហ៍វប្បធម៍វៀតណាមនៅកម្ពុជា
|
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមលោក Le Khanh Hai (VOV) |
Vovworld-សប្ដាហ៍វប្បធម៍វៀតណាមនៅកម្ពុជាឆ្នាំ២០១៤បានប្រារព្ធឡើងនាយប់ថ្ងៃទី៣១សីហានៅរាជធានីភ្នំពេញ។ សប្ដាហ៍វប្បធម៍វៀតណាមនៅកម្ពុជា
ឆ្នាំ២០១៤ជាសកម្មភាពជាក់ស្ដែងសំដៅរឹតបន្តឹងថែមទៀតចំណងសាមគ្គីភាព
មិត្តភាពនិងសហប្រតិបត្តិការរបស់ប្រជាជាតិទាំងពីរ។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមលោក Le Khanh Hai បានសង្កត់ធ្ងន់ថា៖
“សប្ដាហ៍វប្បធម៍វៀតណាមនៅកម្ពុជាជាព្រឹត្តិការណ៍វប្បធម៍មួយដ៏មានអត្ថន័យដ៏ធំធេងសំដៅអនុវត្តផែនការសហប្រតិបត្តិការវប្បធម៍សិល្បៈរវាង
ប្រទេសទាំងពីរ។ ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍វប្បធម៍មានអត្ថន័យនេះជាឱកាស
ដើម្បីប្រជាជនកម្ពុជាយល់បន្ថែមអំពីទឹកដីមនុស្សវៀតណាម រួមចំណែកនាំ
ទំនាក់ទំនងមិត្តភាពជិតខាងល្អប្រសើរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន
នៃប្រទេសទាំងពីរឡើងកំពស់ថ្មី៕”