សក្កានុភាពអភិវឌ្ឍន៍នៃសេដ្ឋកិច្ចវៀតណាមនឹងនាំមកឱកាសជាច្រើនសម្រាប់សហគ្រាសជប៉ុន
(VOVWORLD) -នាពេលរសៀលថ្ងៃទី២វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Saitama (ជប៉ុន) លោក Kiyoshi Ueda ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយអភិបាលខេត្ត Saitama (ជប៉ុន) លោក Kiyoshi Ueda |
ក្នុងជំនួបនេះ លោក Tran Dai Quang បានចាត់ទុកថា វៀតណាមនិងជប៉ុន គប្បីបង្កលក្ខណៈងាយ ស្រួល ដើម្បីសហគមន៍សហគ្រាសនៃភាគីទាំងពីរ អាចតភ្ជាប់ការវិនិយោគ ធ្វើអាជី វកម្មតាមរយៈសកម្មភាពពន្លឿនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍និងពលកម្ម។ រីឯខ្លួនវិញ លោក Kiyoshi Ueda បានឲ្យដឹងថា នាពេលខាងមុខ ខេត្ត Saitama នឹង បន្តជួយឧបត្ថម្ភ សហគ្រាសតំបន់មកធ្វើការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាមនិង មានបំណង បន្តទទួលបានការគាំទ្ររបស់លោកប្រធានរដ្ឋនិងស្ថាប័នទាក់ទិននានា របស់វៀតណាម ដើម្បីសហគ្រាសរបស់ខេត្តបន្តបើកទូលាយការវិនិយោគនៅវៀត ណាម៕