សិក្ខាសាលាទ្រឹស្ដីរវាងបក្សកុម្មុយនីស្ដវៀតណាមនិងគណៈបក្សកុម្មុយនីស្ដបារាំង
(VOV) /  
|
សិក្ខាសាលាទ្រឹស្ដីរវាងបក្សកុម្មុយនីស្ដវៀតណាមនិងគណៈបក្សកុម្មុយនីស្ដបារាំង |
VOV-គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាមដឹកនាំដោយសមាជិកមជ្ឈឹម
បក្ស នាយកសាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញនិងជា
អនុប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម Ta Ngoc Tan បានអញ្ចើញចូលរួមសិក្ខាសាលា
ទ្រឹស្ដីលើកទី១រវាងបក្សកុម្មុយនីស្ដវៀតណាមនិងគណៈបក្សកុម្មុយនីស្ដបារាំង
ជាមួយប្រធានបទ “វិបត្តិហិរញ្ញវត្ថុ-សេដ្ឋកិច្ចសកលនាបច្ចុប្បន្ននិងបណ្ដាបញ្ហា
បានដាក់ចេញចំពោះប្រទេសនានា”នៅទីក្រុងប៉ារីស-បារាំង។ វាយតំលៃអំពី
សារៈសំខាន់នៃសិក្ខាសាលា ប្រធានគណៈប្រតិភូវៀតណាម Ta Ngoc Tan បាន
អះអាងថា៖
“អាចនិយាយបានថាក្នុងលក្ខណៈសកលភាវូបនីយកម្មនាបច្ចុប្បន្ន ការក្ដាប់
ជាប់រាល់ចលនា បញ្ហាសកល ក្នុងបណ្ដាដំបន់ជាសំណូមពរនិងមូលដ្ឋានមួយ
ដើម្បីបក្សនីមួយៗប្រទេសនីមួយៗអាចនឹងរៀបចំផែនការគោលនយោបាយ
គោលមាគ៌ា អភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន។ បញ្ហាដែលយើងកំពុងពិភាគ្សាគឺ
វិបត្តិសេដ្ឋកិច្ចសកល ជះឥទ្ធិពលដល់ប្រទេសបារាំងនិងវៀតណាម។ អាច
និយាយបានថានេះជាប្រភពឯកសារនិងចំណេះដឹងថ្មីបន្ថែមដើម្បីជួយឲ្យយើង
យល់ដឹងដ៏ច្បាស់លាស់នឹងបញ្ហានេះនិងលើមូលដ្ឋាននោះនឹងជួយឲ្យបក្សយើង
រៀបចំផែនការបណ្ដាគោលនយោបាយក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕”
-VOV