សិក្ខាសាលាទ្រឹស្ដីរវាងបក្សកម្មុយនិស្តវៀតណាមជាមួយបក្សប្រជាជនបដិវត្តន៍ឡាវ
|
លោក Dinh The Huynh និងអគ្គលេខាបក្សឡាវ Chummaly Sayasone (VOV) |
(VOV)_នាថ្ងៃទី ៧ មេសា នៅទីក្រុងវៀងច័ន្ទ (ឡាវ) សិក្ខាសាលា ទ្រឹស្ដីលើកទី២ រវាងបក្សកម្មុយនិស្តវៀតណាមជាមួយបក្សប្រជាជនបដិវត្តន៍ឡាវ ដោយប្រធាន បទ៖ លើកកំពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធប្រឆាំងរបស់បក្ស ក្នុងស្ថាន
ភាពបក្ស កាន់អំណាចតែមួយនៅវៀតណាមនិងឡាវ។ គណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Dinh The Huynh សមាជិកការិយាល័យនយោបាយ និងជា
ប្រធានក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹម និងគណៈប្រតិភូឡាវ ដឹកនាំដោយលោក Chueang
Sombounkhan លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការឃោសនាមជ្ឈឹមនិងជា ប្រធានក្រុមប្រឹក្សារវិទ្យាសាស្ត្រ សង្គមជាតិឡាវ។
ថ្លែងមតិនៅទីនេះ លោកDinh The Huynh បានសង្កត់ធ្ងន់ថា៖ ខ្លឹមសារនៃសិក្ខា
សា លាលើកនេះជាបញ្ហាទ្រឹស្ដី និងការពិតជាក់ស្ដែងដ៏សែនសំខាន់ មានចរិត
លក្ខណះ ជាសារវ័ន្តផង យូរអង្វែងផង និងព្រឹត្តិការណ៍ទៀតផង។ លោក Dinh The
Huynh បានវិភាគការលើកកំពស់សមត្ថភាពដឹកនាំនិងកម្លាំងប្រយុទ្ធប្រឆាំងរបស់
បក្ស មិនក្រាន់តែជាការខំរប្រឹងប្រែងអនុវត្តការងារកសាងបក្សរបស់បក្សទាំងមូល របស់គ្រប់គណៈកម្មាធិការបក្ស ជួរកម្មាភិបាល បក្ខជនទាំងមូលប៉ុណ្ណោះទេ ថែម
ទាំង ជាការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយ ទាំងមូល និងប្រជាជនទាំងមូលទៀតផង៕