|
សិក្ខាសាលា៖វៀតណាម-ទីមកដល់ធ្វើអាជីវកម្មរបស់មិត្តនៅអង់គ្លេស |
(VOV)_សិក្ខាសាលាស្ដីពី៖វៀតណាម-ទីមកដល់ធ្វើអាជីវកម្មរបស់មិត្តនៅអង់គ្លេស
ទើបនឹងបាន រៀបចំឡើងនៅទីក្រុងឡុង ក្នុងឱកាសក្រុមការងារនៃបណ្ដាក្រសួង
ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោកស្រី Ho
Thi Kim Thoa ចូលរួមកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការចម្រុះវៀតណាម-អង់
គ្លេស ស្ដីពី៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម (JETCO 8) នៅអង់
គ្លេស។ ថ្លែងមតិនៅទីនេះ លោកស្រី Ho Thi Kim Thoa បានឧទ្ទេសនាមអំពីបណ្ដា
ឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ដោយសង្កត់ធ្ងន់ថា៖វៀតណាម
បាននិងកំពុងសកម្មអនុវត្តការរៀបចំរចនាសម្ព័ន្ធឡើងវិញ ធ្វើសុក្រិតប្រព័ន្ធគតិ
យុត្ត៏ កែលំអរបរិយាកាសវិនិយោគ បង្កលក្ខណះងាយស្រួល សមភាពនិងតម្លា
ភាពសំរាប់វិនិយោគគិន។លោកស្រី Ho Thi Kim Thoa បានអះអាងថា៖វៀតណាម
ជាដៃគូ១មានការទទួលខុសត្រូវ និងចូលរួមកិច្ចព្រមព្រៀងពហុភាគីនិងទ្វេភាគីជា
ច្រើនហើយមានសក្ដានុភាពជាច្រើនដើម្បីធ្វើអាជីវកម្ម វិនិយោគ។ ទន្ទឹមនឹងនោះ
លោកស្រីក៏បានសម្ដែងនូវគោលបំណងដែរថា៖តាមរយៈវេទិកានេះ បណ្ដាអង្គ
ភាពអាជីវកម្មនឹងមាន ព័ម៏មានបន្ថែមអំពីឱកាសសហប្រតិបត្តិការ វិនិយោគ អាជីវកម្ម នៅវៀតណាម រួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
វៀតណាមនិងអង់គ្លេសឡើងកំរិតថ្មី៕