សិក្ខាសាលាវៀតណាមផ្លាស់ប្តូរថ្មី-អភិវឌ្ឍន៍-សមាហរណកម្មនៅប៉ូឡូញ
|
សិក្ខាសាលាវៀតណាមផ្លាស់ប្តូរថ្មី-អភិវឌ្ឍន៍-សមាហរណកម្មនៅប៉ូឡូញ (VNP) |
Vovworld-នៅមហាវិទ្យាល័យ Almamer នៅរដ្ឋធានី Warszawa របស់ប៉ូឡូញទើបនឹងបានប្រព្រឹត្តទៅសិក្ខាសាលា វៀតណាម៖ផ្លាស់ប្តូរថ្មី-អភិវឌ្ឍន៍-សមាហរណកម្ម។ នៅសិក្ខាសាលានេះ បណ្ដាដំណាងបានពិភាគ្សានិងវាយតំលៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងតួនាទីរបស់វៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ពិសេសគឺយថាទស្សន៍ក្រោយពេលបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងការបង្កើតសហគមន៍អាស៊ានពីចុងឆ្នាំ២០១៥។ នៅខាងក្រៅសិក្ខាសាលា គណៈចាត់តាំងបានផ្គត់ផ្គង់ឲ្យដំណាងនានាចំណងជើងសៀវភៅឯកសារស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម តួនាទីរបស់វៀតណាមក្នុងអាស៊ាន ស្ថានភាពដោះស្រាយជំលោះនៅសមុទ្រខាងកើតនិងអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa៕