សិក្ខាសាលាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី
|
សិក្ខាសាលាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (VNP) |
Vovworld-នាព្រឹកថ្ងៃទី១៣សីហាគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ
សហការជាមួយមជ្ឈមណ្ឌលពន្លឿនវិនិយោគពាណិជ្ចកម្មទេសចរណ៍រៀបចំ
សិក្ខាសាលាដោយប្រធានបទ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA និងកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។ ដល់ឥឡូវនេះវៀតណាមបានចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១០និងកំពុងចរចារលើកិច្ចព្រមព្រៀងចំនួន
៥ទៀត។ តាមរយៈនោះនាំមកឲ្យវៀតណាមឱកាសដូចជាមុខទំនិញជាច្រើននឹង
បានអនុគ្រោះពន្ធថយចុះ០% ទិញទំនិញនាំចេញដោយតំលៃថោកជាដើម រួមជា
មួយនោះក៏មានការលំបាកដែរ។ លោក Duong Van Dan នាយកក្រុមហ៊ុនភាគហ៊ុន
វិនិយោគ Bigsun វៀតណាមបានចាត់ទុកថា៖
“ដើម្បីជ្រៀតចូលទីផ្សារនានាចំពោះកិច្ចព្រមព្រៀង FTA អង្គភាពអាជីវកម្មត្រូវ
ត្រៀមរៀបចំជាច្រើន។ នាបច្ចុប្បន្នអង្គភាពអាជីវកម្មយើងខ្ញុំនៅមិនទាន់គ្រប់កំលាំង
ដើម្បីប្រកួតប្រជែងជាមួយបណ្ដាទីផ្សារនេះឡើយ។ ហេតុនេះហើយការងារត្រូវធ្វើ
ភ្លាមគឺលើកកំពស់សមត្ថភាពប្រកួតប្រជែងរោងចក្រម៉ាស៊ីនត្រូវបានវិនិយោគ៕”