សិក្ខាសាលាស្ដីពីវប្បធម៍វៀតណាមនៅអាហ្សង់ទីន
|
សិក្ខាសាលាស្ដីពីវប្បធម៍វៀតណាមនៅអាហ្សង់ទីន (VNP) |
Vovworld-នាថ្ងៃទី២០មិថុនាសិក្ខាសាលាមួយស្ដីពីវប្បធម៍វៀតណាមបាន
ប្រព្រឹត្តទៅនៅមហាវិទ្យាល័យ Salvado នៅក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
នៅសិក្ខាសាលានេះលោកស្រី Poldi Sosa ប្រធានវិទ្យាស្ថានវប្បធម៍អាហ្សង់ទីន-
វៀតណាម(ICAV) បានផ្លាស់ប្តូរជាមួយនិស្សិតអំពីបទពិសោធន៍របស់លោកស្រី
ក្នុងប៉ុន្មានលើកមកដល់វៀតណាម សង្កត់ធ្ងន់ទៅលើភាពពហុបែបនៃខឿនវប្បធម៍
រាប់បាន់ឆ្នាំរបស់ប្រជាជាតិវៀតណាមដោយកម្រាស់ប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងប្រឆាំង
សត្រូវឈ្លានពាន មនុស្សស្និទ្ធស្នាលរាក់ទាក់ក៏ដូចជាសិល្បៈម្ហូបអាហារដ៏វិសេស
វិសាល។ ដំណាងស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនក៏បានឧទ្ទេសនាមនូវ
រាល់ផ្នែកសំខាន់អំពីប្រវត្តិសាស្ត្រវប្បធម៍ដោយមានបេតិកភ័ណ្ឌដែលបានអង្គការ
អប់រំវិទ្យាសាស្ត្រនិងវប្បធម៍អ.ស.ប(UNESCO) ទទួលស្គាល់សក្ដានុភាពទេសចរណ៍
និងកន្លែងមកដល់គួរឲ្យទាក់ទាញរបស់វៀតណាមផងដែរ៕