សិក្ខាសាលាអំពីសមុទ្រខាងកើតនៅប្រទេសបារាំង។
(VOV) /  
|
សិក្ខាសាលាអំពីសមុទ្រខាងកើតនៅប្រទេសបារាំង។ |
VOV-សិក្ខាសាលាស្ដីពីសមុទ្រខាងកើតជាមួយប្រធានបទ “ប្រវត្តិសាស្ត្រ
សេដ្ឋកិច្ចយោធានិងផ្សព្វផ្សាយអំពីសមុទ្រខាងកើត” ទើបនឹងបានប្រព្រឹត្តទៅ
នៅមជ្ឈមណ្ឌលវប្បធម៍វៀតណាមនៅទីក្រុងប៉ារីសបារាំងសំដៅផ្លាស់ប្តូរនិង
ផ្គត់ផ្គងរាល់ចំណេះដឹងសារវន្តនិងភស្តុតាងជាក់ស្ដែងដើម្បីអះអាងប្រជុំកោះ
Hoang Sa និង Truong Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាម។ បណ្ដាបទ
អន្តរាគមនៅសិក្ខាសាលាបានឧទ្ទេសនាមជាទូទៅអំពីនយោបាយសេដ្ឋកិច្ចនិង
សារៈសំខាន់របស់ដំបន់សមុទ្រខាងកើតក៏ដូចជាជំលោះនិងបញ្ហាទាក់ទិនមួយ
ចំនួនដល់សន្តិសុខនិងការពារជាតិលើសមុទ្រខាងកើត។ តាមបណ្ដាដំណាង
ថាដើម្បីតស៊ូប្រឆាំងនឹងរាល់របៀបឃោសនាខុសឆ្គងអំពីបញ្ហា Hoang Sa, Truong
Sa និងសមុទ្រខាងកើតប្រជាជនម្នាក់ៗត្រូវស្វែងយល់ដើម្បីមានចំណេះដឹងនិង
ព័ត៌មានត្រឹមត្រូវអំពីរាល់ជំលោះនៅដំបន់នេះ បង្កើនបទសរសេរដោយភាសា
អង់ក្លេស៍បារាំងជប៉ុនដើម្បីពិភពលោកយល់ត្រឹមត្រូវអំពីជំលោះនៅសមុទ្រខាង
កើត៕
-VOV