សិក្ខាសាលាអាស៊ាន-ចិនរំលឹកអនុស្សាវរី១០ឆ្នាំទិវាចុះហត្ថលេខាDOC
|
សន្និសីទពិគ្រោះយោបល់លើកដម្បូងរវាងអាស៊ាននិងចិនស្តីអំពីDOC
នាខែវិច្ឆកាឆ្នាំ២០១២ (រូបថតៈ Internet) |
(VOVworld)-សិក្ខាសាលារំលឹកខួបអនុស្សាវរីយ៌លើកទី១០ ទិវាចុះហត្ថលេខាលើ
សេចក្តី ថ្លែងការស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត(DOC) ដោយបណ្តាមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាននិងចិនរៀបចំឡើងនៅរាជធា
នីភ្នំពេញកម្ពុជានាថ្ងៃទី១វិច្ឆិកា។ គណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Vu
Hồ អនុប្រធាននាយកដ្ឋានអាស៊ានក្រសួងការបរទេសវៀតណាមបានចូលរួមព្រឹត្ត
ការណ៌នេះ។ ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា Hor
Namhong បានលើកច្បាស់ថា សិក្ខាសាលានេះជា ឱកាសដើម្បីអាស៊ាននិងចិន
ផ្លាស់ប្តូរបែបផែនរក្សាសុពលភាពនៃ DOC សំដៅដោះស្រាយជំលោះនៅសមុទ្រ
ខាងកើត។លោកHor Namhong ក៏ចាត់ ទុកដែរថា ភាគីទាំងពីរត្រូវអនុវត្តន៌DOC
យ៉ាងពេញលេញតាមរយៈការ កំណត់រាល់សកម្មភាពជាក់ស្តែងដើម្បីផលប្រ
យោជន៌រួម និងចូលរួមបណ្តា ការពិភាគ្សាដើម្បីឈានដល់ក្រមប្រតិបត្តិតំបន់នៅ
សមុទ្រខាងកើត(COC)។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនFu Ying អះអាងថា
ចិនសន្យានឹង អនុវត្តDOC ដ៏គ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះ
ចាត់ទុកថា ចិននិងអាស៊ានត្រូវមានសកម្មភាពដើម្បីឈានដល់ការអនុម័តលើ
COC៕