|
សិក្ខាសាលា៧០ឆ្នាំរដ្ឋធម្មនុញ្ញវៀតណាម |
(VOV)_នាព្រឹកថ្ងៃទី៥វិច្ឆិកា នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យរដ្ឋសភាបានរៀប
ចំសិក្ខាសាលា៧០ឆ្នាំ រដ្ឋធម្មនុញ្ញវៀតណាម។ សិក្ខាសាលាជាវេទិកាមួយដើម្បីបណ្ដាសមា
ជិកសភា ជំនាញការ អ្នកវិទ្យាសាស្ត្រផ្លាស់ប្តូរ បន្តពង្រីកតំលៃនៃច្បាប់រដ្ឋធម្មនុញ្ញលើក
ដំបូង ក្នុងដំណើការសុក្រិតប្រព័ន្ធច្បាប់។
ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ បណ្ឌិតLe Minh Thong អនុប្រធាន គណៈកម្មា
ធិការច្បាប់ របស់រដ្ឋសភា នីតិកាលទី១៣ បានអោយដឹងថា៖
“ ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ បានដាក់ចេញតំលៃប្រជាធិបតេយ្យដើមដំបូង។
វាមានលក្ខណះពិសេសដោយឡែក ពីព្រោះលើកកំពស់តំលៃរដ្ឋសភាផង និងលើកកំ
ពស់ប្រមុខដឹកនាំទៀតផង។ នេះជាចំណុចពិសេសដោយឡែករបស់វៀតណាម។”
ក្នុងថ្ងៃនេះដែរ ការតាំងពិព័រណ៌៧០ឆ្នាំ រដ្ឋធម្មនុញ្ញវៀតណាម ក៏បានបើកនៅទី
ក្រុងហាណូយដែរ។ ការតាំងពិព័រណ៌នេះបានតាំងបង្ហាញរូបថតចំនួន១០០ផ្ទាំង និង
ឯកសារនានា ស្ដីអំពីបណ្ដាបទបញ្ញាត្តិ ឯកសារ កាសែត ដែលទាក់ទិនដល់ការតាក់
តែងអនុម័តលើរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ និងច្បាប់រដ្ឋធម្មនុញ្ញក្រោយៗនេះ៕