សកម្មភាពជាច្រើនក្នុងឱកាសទិវាអន្តរជាតិ Francophonie នៅវៀតណាម
(VOVWORLD) /  
|
លោក Abdou Diouf អគ្គលេខាធិការអង្គការអន្តរជាតិ Francophonie (flickr.com) |
Vovworld-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាអន្តរជាតិ Francophonie
(ទី២០មិនា) ការិយាល័យស្ថាប័ន Francophonie ដំបន់អាស៊ី-ប៉ាស៊ីហ្វិកស្ថានទូត
បារាំងប្រចាំនៅវៀតណាមនិងស្ថាប័នផ្នែកនានារបស់វៀតណាមបានសហការ
រៀបចំព្រឹត្តិការណ៍សកម្មភាពជាច្រើននៅទីក្រុងជាច្រើនរបស់វៀតណាមក្នុងខែ
មិនា។ គោលដៅនៃសកម្មភាពនេះគឺសំដៅជំរុញការអភិវឌ្ឍន៍នៃភាសាបារាំងក៏
ដូចជាសាមគ្គីភាពនិងការរួមរស់។ ជាពិសេសក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍
ទិវាអន្តរជាតិ Francophonie ឆ្នាំនេះ លោក Abdou Diouf អគ្គលេខាធិការអង្គការ
អន្តរជាតិ Francophonie នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមពិធី
រំលឹកខួបអនុស្សាវរីយ៍ជាផ្លូវការទិវាអន្តរជាតិ Francophonie នៅទីក្រុងហាណូយ។
ថ្ងៃទី២០មិនាជាប្រចាំឆ្នាំ អ្នកប្រើប្រាស់ភាសាបារាំងលើទូទាំងពិភពលោកបានរំលឹកខួបអនុស្សាវរីយ៍ទិវាអន្តរជាតិ Francophonie៕
-VOVWORLD