សកម្មភាពជាច្រើនរំលឹកទិវាកំណើតលោកប្រធានហូជីមិញនៅឯបរទេស
|
សកម្មភាពជាច្រើនរំលឹកទិវាកំណើតលោកប្រធានហូជីមិញនៅឯបរទេស (ឯកសារ) |
Vovworld-នាព្រឹកថ្ងៃទី១៩ឧសភានៅរដ្ឋធានីវៀងច័ន្ទឡាវ បានប្រព្រឹត្តទៅ
ពិធីមីទ្ទីងរំលឹកខួបលើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ(ទី១៩
ឧសភា)។ ថ្លែងមតិនៅទីនេះ ប្រធានមជ្ឈឹមសមាគមមិត្តភាពឡាវ-វៀតណាមលោក
Phankham Viphavan បានអះអាងថា លោកប្រធានហូជីមិញជានិច្ចកាលគោរពបង្កើន
និងពូនជ្រំទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ។ ក្រោមការដឹកនាំរបស់
លោកប្រធានហូជីមិញនិងថ្នាក់ដឹកនាំបក្សទាំងពីរ ប្រជាជននៃប្រទេសទាំងពីរបាន
ប្រកៀកស្មាតស៊ូប្រឆាំងនឹងសត្រូវឈ្លានពាននិងពូនជ្រំទំនាក់ទំនងមិត្តភាពក្លាយ
ទៅជាទំនាក់ទំនងមិត្តភាពពិសេសនិងកម្រមានក្នុងទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន
បានក្លាយទៅជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។
នៅក្រុងប៉េកាំងចិន នាព្រឹកថ្ងៃទី១៩ឧសភា ស្ថានទូតវៀតណាមប្រចាំនៅចិន
បានអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធនិងរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធាន
ហូជីមិញ។ នៅពិធីនេះបណ្ដាដំណាងបានរំលឹកអំពីជីវិតរបស់លោកប្រធានហូជីមិញ
ពិសេសគឺអនុស្សាវរីយ៍ក្នុងប៉ុន្មានខែឆ្នាំខណៈដែលលោកប្រធានហូជីមិញធ្វើ
សកម្មភាពនៅចិន។
ក្នុងឱកាសរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ កាសែត
Junge Welt របស់អាល្លឺម៉ង់ច្បាប់ចុះផ្សាយនាថ្ងៃទី១៩ឧសភាបានលៃទុកទំព័រទី១២ចុះ
ផ្សាយអត្ថបទសសេររបស់អ្នកនិពន្ធ Hellmut Kapfenberger អំពីលោកប្រធានហូជីមិញ។
អ្នកនិពន្ធបានអះអាងថា អ្នកណាដែលស្គាល់អំពីលោកប្រធានហូជីមិញ មនុស្ស
សាមញ្ញនិងគួរឲ្យកោតគោរពម្នាក់នឹងមិនអាចបំភ្លេចបានអគ្គមគ្គទេសដ៏មហិមាររបស់
ប្រជាជាតិវៀតណាម៕