សកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម
|
សកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម |
(VOV)_ក្នុងឱកាសទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/
Dioxin វៀតណាម ថ្ងៃទី១០ សីហា សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌
លឿងទុំ/ Dioxin ខេត្ត Soc Trang ( ភាគខាងត្បូងវៀតណាម) បានរួមសហការជា
មួយស្ថាប័នគ្រប់ជាន់ថ្នាក់នឹងតំបន់ រៀបចំសកម្មភាពជូនអំណោយជាង៣០០ចំ
ណែកជូនចំពោះបណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin។
ក៏ក្នុងឱកាសនេះដែរ នាថ្ងៃទី៩ សីហា លោកស្រី Tran To Nga ជនវៀតណាម
នៅបារាំង អតីតអ្នកយកព័ត៍មាននៃទីភ្នាក់ងារសារព័ត៍មានវៀតណាម ជាជនរង
គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin មួយនាក់ បានត្រឡប់មកខេត្ត
Soc Trang វិញ ដើម្បីទៅសាកសួរសុខទុក្ខ និងជូនអំណោយសំរាប់ជនរងគ្រោះ
ដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin ក្នុងខេត្ត។ នៅទីនេះ លោកស្រី Tran
To Nga បានទទួលហត្ថលេខាចំនួនជាង១៧ ៥០០ របស់បណ្ដាអង្គការ បុគ្គល
គាំទ្រលោកស្រី ទាមទារយកយុត្តិធម៌ សំរាប់ជនរងគ្រោះដោយជាតិគីមីពុល
ពណ៌លឿងទុំ/ Dioxin នៅវៀតណាម។ លោកស្រី Tran To Nga បានអំពាវនាវ
អោយជនគ្រប់រូបរួមដៃផ្សាភ្ជាប់ការឈឺឆាប់ ជួយឧបត្ថម្ភបណ្ដាជនរងគ្រោះ
កាត់បន្ថយការលំបាក ឈឺឆាប់ ដែលគេកំពុងទ្រាំ៕