សកម្មភាពថែទាំនិងជួយឧបត្ថម្ភក្នុងទិវាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន

(VOVWORLD) - អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា ជំនះពុះពារផលវិបាកនៃសារធាតុពុល/ឌីអុកស៊ីតក្រោយសង្គ្រាមនៅវៀតណាម គឺជាកិច្ចការបន្ទាន់មួយដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ 
សកម្មភាពថែទាំនិងជួយឧបត្ថម្ភក្នុងទិវាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន - ảnh 1លោកស្រីអនុប្រធានរដ្ឋអញ្ជើញផ្តល់អំណោយដល់ជនរងគ្រោះដោយសារជាតិពណ៌លឿងទុំ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៣ នៃទិវាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២៤) នាព្រឹកថ្ងៃទី ១០ សីហា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់មជ្ឈមណ្ឌលថែទាំនិងព្យាបាលជនរងគ្រោះ ដោយជាតិគីមីពុលពណ៌ លឿងទុំ/ឌីអុកស៊ីត ទីក្រុងហាណូយ ដែលមានទីតាំងនៅឃុំ Yen Bai ស្រុក Ba Vi។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបានចិញ្ចឹម ព្យាបាល និងថែទាំជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតជាង ១០០ នាក់។

អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា ជំនះពុះពារផលវិបាកនៃសារធាតុពុល/ឌីអុកស៊ីតក្រោយសង្គ្រាមនៅវៀតណាម គឺជាកិច្ចការបន្ទាន់មួយដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ ដូច្នេះហើយ បំពេញល្អការងារនេះ មិនត្រឹមតែមានគោលបំណងការពារសុខភាពមនុស្ស ការពារបរិស្ថាន អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការតស៊ូរបស់ប្រជាជនលើពិភពលោក ដើម្បីសន្តិភាព និងសង្គមជាតិដែលគ្មានសង្គ្រាម គ្មានអាវុធគីមី។ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យមន្ទីរ ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានបន្តក្តាប់ឱ្យបានហ្មត់ចត់ និងអនុវត្តឱ្យបានល្អនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស រដ្ឋ ពាក់ព័ន្ធនឹងការងារជំនះពុះពារលើផលវិបាកនៃសារធាតុពុលពណ៌លឿងទុំ/ឌីអុកស៊ីត។

នាព្រឹកមិញផងដែរ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ/ឌីអុកស៊ីតខេត្តសុកត្រាំង បានរៀបចំចុះសួរសុខទុក្ខ ផ្តល់អំណោយ និងផ្តល់ការថែទាំខាងសម្ភារៈនិងស្មារតីដល់ជនរងគ្រោះនិងក្រុមគ្រួសារក្នុងខេត្ត។ តម្លៃនៃថវិកា និងជំនួយសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនិងជនពិការចាប់ពីដើមឆ្នាំរហូតដល់បច្ចុប្បន្ននៅខេត្តសុក ត្រាំង មានចំនួនសរុបជិត ១០ ពាន់លានដុង (ជិត ៤០០ ពាន់ដុល្លារអាមេរិក); ផ្តល់ការឧបត្ថម្ភសាងសង់ផ្ទះមេត្តាធម៌សម្រាប់ ២២ គ្រួសារនៃជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ដែលមានតម្លៃសរុបជិត ១,៥ ពាន់លានដុង (ប្រហែល ៦ ម៉ឺនដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ