|
ក្រុមការងាររបស់ទីក្រុងហូជីមិញបានមកសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់វីរអ្នកម្ដាយចំនួន
៩នាក់និងជួយឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់នៅខេត្ត Quang Nam (baoquangnam.com) |
Vovworld-នាថ្ងៃទី១១មករា មន្ទីការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Ha
Nam បានសហការជាមួយសាខាធនាគារពាណិជ្ជកម្មភាគហ៊ុន Sacombank នៅ
Ha Nam បានរៀបចំប្រគល់អំណោយអំណរបុណ្យតេតប្រពៃណី២០១៤សំរាប់
កុមារកំព្រានិងជនពិការចំនួន២១០នាក់នៅមជ្ឈមណ្ឌលគាំពារចំនួន២ក្នុងខេត្ត។ អំណោយមានតំលៃ៣៥ម៉ឺនដុងក្នុងមួយចំណែក។ នាថ្ងៃដ៏ដែលក្រុមការងាររបស់
ទីក្រុងហូជីមិញបានមកសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់វីរអ្នកម្ដាយចំនួន៩នាក់និងជួយឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់នៅខេត្ត Quang Nam ជាមួយតំលៃប្រាក់ជាង១ពាន់លានដុង។ បញ្ជាការកងទ័ពការពារព្រំដែនបានសហការ
ជាមួយសាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញមកសាកសួរសុខទុក្ខនិងជូនអំណោយកម្មាភិបាលយុទ្ធជាប៉ុស្តិការពារព្រំដែននានានិងគ្រួសារក្រីក្រនៅ
ខេត្ត Son La ជាមួយអំណោយ៦០០ចំណែកមានតំលៃជាង១ពាន់លានដុង៕