|
បេក្ខជន Bernie Sanders (ខាងឆ្វេង)និងបេក្ខជន Donald Trump (រូបថត៖New York Times) |
VOVWORLD_នាយប់ថ្ងៃទី៩ខែកុម្ភះ(ម៉ោងអាមេរីក)លទ្ធផលរាប់សន្លឹកឆ្នោតជា
ជំហានដំបូងនៅរដ្ឋ New Hampshireក្នុងក្របខ័ណ្ឌយុទ្ធនាការបោះឆ្នោតប្រធានាធិ
បតីសហរដ្ឋអាមេរីកឆ្នាំ២០១៦បានសរឲ្យឃើញថាសេដ្ឋីDonald Trump និងព្រិទ្ធ
សមាជីកBernie Sanderជាអ្នកដណ្ដើមបានជ័យជំនះ។ ចូលរួមការបោះឆ្នោតនេះ
ខាងគណៈបក្សប្រជាធិបតេយ្យមានបេក្ខជន២នាក់គឺអតីតរដ្ឋមន្ត្រីការបរទេស
លោកស្រី Hilary Clinton និងព្រិទ្ធសមាជីករដ្ឋVermontលោកBernie Sander។ រីឯខាង
គណៈបក្សសាធារណរដ្ឋមានបេក្ខជន៨នាក់រួមមានសេដ្ឋីDonald Trump ព្រិទ្ធសមា
ជីក២នាក់គឺលោក Ted Cruz និងលោកMarco Rubio វេជ្ជបណ្ឌិតវះកាត់ Ben Carson
អភិបាលរដ្ឋNew Jersyលោក Chris Christie អតីតអភិបាលរដ្ឋ Florida លោក Jeb
Bush និងអភិបាលរដ្ឋOhio លោកJohn Kasich និងអតីតមេដឹកនាំសម្ព័ន្ធក្រុមហ៊ុន
Hewlett-Packard លោកស្រីCarly Fiorina។ផ្អែកទៅលើលទ្ធផលស្ទាបស្ទង់មតិនិង
លទ្ធផលរាប់សន្លឹកឆ្នោតជាជំហានដំបូងបានសរឲ្យឃើញថាបេក្ខជនDonald
Trumpបានសំរេចជោគជ័យក្នុងការប្រកួតប្រជែងរបស់គណៈបក្សសាធារណរដ្ឋ
នៅរដ្ឋNew Hampshireជាមួយសំលេងគាំទ្រចំនួន៣៣,៩១% ។អ្នកជាប់លេខ២គឺ
លោក John Kasich ដោយមានសំលេងគាំទ្រចំនួន១៦,១៩%។
ចំណែកការប្រកួតប្រជែងខាងគណៈបក្សប្រជាធិបតេយ្យ គឺព្រិទ្ធសមាជីកBernie
Sanderទទួលបានសំលេងគាំទ្រចំនួន៥៦,៦១%ដោយវាដាច់អតីតរដ្ឋមន្ត្រីការ
បរទេសលោកស្រី Hilary Clintonដែលទទួលបានសំលេងគាំទ្រចំនួន៤១,៣៧%៕