សកម្មភាពពោពេញទៅដោយអត្ថន័យនិងជាក់ស្ដែងក្នុងខែយុវជន
|
សកម្មភាពពោពេញទៅដោយអត្ថន័យនិងជាក់ស្ដែងក្នុងខែយុវជន |
(VOV)_នាថ្ងៃទី២៩កុម្ភះ មជ្ឈឹមសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ បាន
អោយដឹងថា៖ ខែយុវជន(ខែមេសា)ឆ្នាំ ២០១៦ ប្រមូលផ្តុំទៅលើប្រធានបទ៖ មោទនភាពយុវវ័យ សម័យកាលហូជីមិញ ដោយទិសស្លោក ៖យុវជនធ្វើសកម្មភាពដើម្បី
សហគមន៍ សង្គមថែទាំ បំប៉ន់យុវជន។ បន្ទាប់ពីពិធីបំផុស នាថ្ងៃទី២៧ កុម្ភះ នៅទី
ក្រុងVinh Phuc ខែយុវជននឹងមានសកម្មភាព កម្មវិធីជាច្រើនដែលក្នុងនោះមាន
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវាបង្កើនសម្ព័ន្ធសមាគមយុវជន និងពិធីប្រ
គល់ជូនរង្វាន់ Ly Tu Trong ឆ្នាំ ២០១៦ គ្រោងនឹងប្រារព្វឡើងនាថ្ងៃទី២៥ មេសា
នៅទីក្រុងហាណូយ។
ខែយុវជន ២០១៦ មានប្រធានបទចំនួន៤ ហើយបានអនុវត្តតាមសប្ដាហ៍
និមួយៗ។ ខែយុវជន មានគោលដៅឃោសនាចំពោះសមាជិកម្នាក់ៗ យុវជន
និងសង្គម យល់ដឹងត្រឹមត្រូវ គ្រប់គ្រាន់អំពីតួនាទី របស់សម្ព័ន្ធសមាគមយុវជន
ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កសាងនិងការពារមាតុប្រទេស រួមចំ
ណែកអប់រំស្នេហារជាតិនិងមោទនភាពជាតិ៕