សកម្មភាពរបស់គណៈប្រតិភូសមាជិកសភាអាមេរិកនៅវៀតណាម
(VOV)_នារសៀលថ្ងៃទី៦ ឧសភា នៅទីក្រុងហាណូយ លោក Hoang Binh Quan
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាម បានទទួលជួបសន្ទនាជា
មួយគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកMatt Salmon ប្រធាន
អនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វីក នៃគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភា
ជាន់ទាបអាមេរិក ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ
លោកMatt Salmon បានអះអាងថា៖ អាមេរិកយកចិត្តទុកដាក់ និងគោរពទំនាក់ទំ
នងជាមួយវៀតណាម ជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ តាមស្មារតីនៃសេចក្ដី
ថ្លែងការរួម ជាន់ខ្ពស់ នៃប្រទេសទាំងពីរ នាខែកក្កដា ឆ្នាំ២០១៣ ជឿជាក់ថា៖ទំនាក់
ទំនងវៀតណាមនិងអាមេរិកនឹងបន្តអភិវឌ្ឍន៍ នាប៉ុន្មានឆ្នាំខាងមុខនេះ។
|
ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung ក៏បានជួបសន្ទនាជាមួយលោក Matt Salmon |
លោក Hoang Binh Quan បានស្នើអាមេរិក បន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម ក្នុងការដោះស្រាយផលវិបាកពីសង្គ្រាមផង និងជំរុញកិច្ចសហប្រតិ
បត្តិការទ្វេភាគីទៀតផង។ មុននោះ នារសៀលថ្ងៃទី៦ ឧសភា ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung ក៏បានជួបសន្ទនាជាមួយលោក Matt Salmon
ផងដែរ៕