(VOV)_នាព្រឹកថ្ងៃទី ២៨ កញ្ញា នាយករដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយគណះប្រតិភូជាន់ខ្ពស់វៀតណាម បានចាក់ចេញពីទីក្រុង New York អាមេរិក បញ្ចប់ដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង និងចូលរួមកិច្ចប្រជុំ ពិភាក្សាជាន់ខ្ពស់ មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៦៨ ប្រកប
ដោយជោគជ័យ ។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung(TTXVN) |
ក្នុងបទថ្លែងមតិដោយប្រធានបទ÷ មនុស្សលោកត្រូវពិភពលោកគ្មានសង្គ្រាម
គ្មានការអត់ឃ្លាន ក្រីក្រ នៅក្នុង កិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ មហាសន្និបាតអង្គការ សហប្រជាជាតិ លើកទី ៦៨ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់នូវ សារសំខាន់ នៃការកសាងទំនុកទុកចិត្តយុទ្ធសាស្ត្រ រួមចំណែកពង្រឹងសន្តិភាព ដោះ ស្រាយរាល់ជំលោះលើទូទាំងពិភពលោក បង្ហាញស្មារតី វៀតណាមត្រៀមខ្លួនជា ស្រេចរួមវិភាគទានយ៉ាងសកម្ម ចូលក្នុងបណ្ដាការងាររួមរបស់អង្គការសហប្រជា
ជាតិ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា÷
“ សន្តិភាព អាចរក្សាបាន នៅពេលដែលបណ្ដាប្រទេសគោរពឯករាជ្យ បូរ
ណភាព ដែនដី និងវប្បធម៌ប្រពៃណីរបស់គ្នាទៅវិញទៅមក ពេលដែលតួនាទីរបស់អង្គការសហប្រជាជាតិ …។ល។ ត្រូវបានពង្រីក។ ប៉ុន្តែដំបូងបង្អស់គឺទំនុកទុកចិត្ត
យុទ្ធ សាស្ត្រ រវាងបណ្ដាប្រទេសជាតិ ត្រូវបានពូនជ្រុំដោយស្មារតីស្មោះត្រង់ រួម ដៃកសាងសន្តិភាព…។ល។”
នាថ្ងៃទី ២៧ កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានមានជំនួបសន្ទនា ជាមួយបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗរបស់អាមេរិក។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា÷វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើគ្រប់វិស័យ ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ទន្ទឹមនឹងនោះ វៀតណាម ក៏កំពុងសកម្មអនុវត្តបណ្ដាដំណោះស្រាយមានចរិតលក្ខណះលោតផ្លោះ យុទ្ធសាស្ត្រ និងដំបូងបង្អស់គឺ ប្រមូលផ្តុំសុក្រិដ្ឋយន្តការសេដ្ឋកិច្ចទីផ្សារ ឆ្លើយតបនឹងតម្រូវការអំពីការធ្វើសមាហរណកម្មអន្តរជាតិ អោយកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា÷
“ វៀតណាមកំពុងធ្វើកែទម្រង់យ៉ាងខ្លាំងក្លា យន្តការសេដ្ឋកិច្ចទីផ្សារ ដើម្បីធ្វើសមាហរណកម្មស៊ីជំរៅជាងទៀត ជាមួយទីផ្សារពិភពលោក។ ជាក់ស្ដែងគឺ យើងខ្ញុំកំពុងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពចំនួន៦។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងចរចារនិងមានការរួមវិភាគទានដ៏សកម្ម ក្នុងដំណើការ
ចរចារ TPP ។ វៀតណាមត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយអាមេរិក ដើម្បីជំរុញការចរចារ TPP អាច បញ្ចប់យ៉ាងឆាប់ៗ។”
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងជាមួយបណ្ដាវិនិយោគិន បណ្ដាសម្ព័ន្ធក្រុមហ៊ុនអាមេរិកថា÷រដ្ឋាភិបាលវៀតណាមបានសន្យាកែលំអរបរិ យាកាសអាជីវកម្ម បង្កលក្ខណះងាយស្រួលបំផុតសំរាប់បណ្ដាអង្គភាពអាជីវកម្ម
បរទេសនិយាយរួម និងអង្គភាពអាជីវកម្មអាមេរិកនិយាយដោយឡែក។
ក្នុងជំនួបសន្ទនាជាមួយអគ្គលេខា អ.ស.បលោក Ban Ki Moon
នៅទីស្នាក់ការ អ.ស.ប លោកNguyen Tan Dungបានអះអាងថា៖វៀតណាម
ប្តេជ្ញាចិត្តអនុវត្តដំណើរការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ។ក្នុងនោះខ្លឹមសារសំខាន់
គឺគំណើនសេដ្ឋកិច្ចដ៍ចីរភាព បង្កើនសមភាពសង្គម កសាងនីតិរដ្ឋនិងធានា
សិទ្ឋិរបស់ប្រជាជនពី១ថ្ងៃទៅ១ថ្ងៃឲ្យកាន់តែល្អប្រសើរ។លោកនាយករដ្ឋមន្រ្តី
Nguyen Tan Dungបានអះអាងថា៖វៀតណាមមានការយកចិត្តទុកដាក់និង
សកម្មរូមវិភាគទាន
ក្នុងការកសាងបណ្តាយុទ្ឋសាស្ត្រកម្មវិធីសកម្មភាពនៃ អ.ស.ប លើគ្រប់វិ
ស័យ។នៅខាងក្រៅនៃពិធីពិភាក្សានៅមហាសន្និបាត អ.ស.ប នាថ្ងៃទី២៧កញ្ញា
លោកNguyen Tan Dungបានមានជំនួបធ្វើការជាមួយអគ្គនាយកកម្មវិធីអភិវឌ្ឍន៍
អ.ស.ប (UNDP) លោកស្រីHelen Clack នាយកចាត់ចែងការមូលនិធិកុមារ អ.ស.ប UNICEFលោកAnthony Lake និងនាយកប្រតិបត្តិការមូលនិធិចំនួន
ប្រជាជន អ.ស.ប(UNFPA ) Babatunde Osntimehin។
ក្នុងជំនួប អគ្គនាយកUNDP លោកស្រីHelen Clack មានបំណងថា៖វៀតណាម
សហការជាមួយអង្គការនេះដើម្បីអនុវត្តរាល់គោលដៅសហ្សសវត្សថ្មីក្រោឆ្នាំ
២០១៥។UNICEFបានសន្យាជំរុញគំរោងកាតណ៍នៅវៀតណាមដោយមានតំលៃ
ប្រាក់ប្រមាណ១៤០លានដុល្លារអាមេរិក។នៅពិធីជួបធ្វើការជាមួយនាយក UNICEF លោកAnthony LakeលោកNguyen Tan Dungបានសំដែងការ
អបអសាទរចំពោះការដែលអង្គការនេះបានអនុម័តលើផែនការយុទ្ឋសាស្រ្ត
ក្នុងដំណាក់កាល២០១៤-២០១៧ដែលក្នុងនោះផ្តោតទៅលើវិស័យគាំពារនិង
ថែទាំកុមារវៀតណាម។ជួបធ្វើការជាមួយ នាយកUNFPAលោកBabatunde
OsntimehinលោកNguyen Tan Dungបានវាយតំលៃខ្ពស់ចំពោះការជួយ
ឧបត្ថម្ភរបស់UNFPAសំរាប់វៀតណាមក្នុងច្រើនឆ្នាំកន្លងមក។
|
លោកNguyen Tan Dungនិងលោក John Kerry(VOV) |
ក្នុងពិធីទទួលជួបសន្ទនា ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោកNguyen
Tan Dungនិងលោក John Kerryបានផ្លាស់ប្តូររាល់វិធានការសំដៅជំរុញខ្លាំង
ទំនាក់ទំនងរវាងប្រទេសទាំង២លើគ្រប់វិស័យ។លោក John Kerryអះអាងថា
៖ប្រធានាធិបតីអាមេរិកលោក Barack Obama មានការយកចិត្តទុកដាក់ជា
ពិសេសដល់ការវិវឌ្ឍន៍ក្នុងទំនាក់ទំនងវៀតណាមអាមេរិក។ចំណែកខ្លួន
លោកNguyen Tan Dungស្នើរអោយភាគីអាមេរិកកាតបន្ថយរបងក្នុង
ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២និងឆាប់ទទួលស្គាល់វៀតណាម
ជាប្រទេសមានខឿនសេដ្ឋកិច្ចទីផ្សារ។លោកNguyen Tan Dungវាយតំឡៃខ្ពស់
ចំពោះការដែលអាមេរិកជួយដោះស្រាយផលវិបាកនៃសង្រ្គាម។ល។
ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី Moldovaលោក Yuri Liankeនិងលោក
Nguyen Tan Dungនិងលោក Yuri Liankeបានឯកភាពបង្កើនទំនាក់ទំនង
សហប្រតិបត្តិការនាពេលខាងមុខជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។
ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីHaiti លោកNguyen Tan Dungនិងសមភាគី
Haitiលោក Laurent Salvador Lamothe ឯកភាពបង្កើនទំនាក់ទំនង
សហប្រតិបត្តិការរាងប្រទេសទាំង២លើវិស័យដាំស្រូវនិងដំណាំផ្សេងៗ។ល។