សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅបែឡារូស
(VOV)_បន្តដំណើរទស្សនកិច្ចនៅបែឡារូស នាថ្ងៃទី ១៧ ឧសភា នាយករដ្ឋ មន្ត្រីវៀតណាមលោក Nguyen Tan Dung បានមានជំនួបសម្ដែងការគួរសមជាមួយ ប្រធានាធិបតីបែឡារូស A.Lukasenco និងទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ច វប្បធម៌ មួយចំនួននៅទីក្រុង Minsk។ មុននោះ នាយប់ថ្ងៃទី ១៦ ឧសភា (តាមម៉ោងវៀត
ណាម) នៅទីក្រុង Minsk នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន មានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាបែឡារូស V.Andreichenko និងអនុប្រធាន
ព្រឹទ្ធ សភា A.Rusesky វាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅបែឡារូសលើកនេះ
របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នឹងរួមចំណែកជាក់ស្ដែង
រិតបណ្តឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងជំរុញកិច្ចសហប្រតិបត្តិការរវាងវៀត
ណាម និងបែឡារូស លើច្រើនវិស័យ។ រដ្ឋសភាវៀតណាមនិងបែឡារូសមានទំ
នាក់ ទំនងសហប្រតិបត្តិការជិតស្និទ្ធិ ភាគីទាំងពីរជានិច្ចកាលមានការផ្លាស់ប្តូរគណះ ប្រតិភូជាន់ខ្ពស់ រួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេស
ទាំងពីរ។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង នាយករដ្ឋមន្ត្រីបែឡារូស M.Myasnikovich (http://baodientu.chinhphu.vn/) |
ក្នុងឱកាស បំពេញទស្សនកិច្ចនៅបែឡារូស នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung និង នាយករដ្ឋមន្ត្រីបែឡារូស M.Myasnikovich បានចុះ
ហត្ថ លេខាលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ
ដែលក្នុងនោះលើកច្បាសថា÷ ភាគីទាំងពីរប្តេជ្ញាចិត្តពង្រឹងនិងពង្រីកទំនាក់ទំ
នងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ លើកកំពស់ប្រសិទ្ធិ
ភាពនៃកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា ក្នុងវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា…។ល។
ថ្លែងមតិនៅក្នុងសន្និសីទកាសែត ជូនដំណឹងអំពីលទ្ធផលនៃជំនួបសន្ទនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអោយដឹងថា÷ ជំនួប
សន្ទនា ត្រូវបានប្រព្រឹត្តទៅដ៏ជោគជ័យ ឯកភាពនូវបណ្ដាទិសដៅធំៗ ដើម្បី
ជំរុញ កិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងបែឡារូស។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីបែឡារូស M.Myasnikovich សម្ដែងនូវការជឿជាក់
ទៅលើ ចំណងមិត្តភាពប្រពៃណី ក៏ដូចជាសក្ដានុភាព ឧត្តមភាពអំពីកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយះពេលខាងមុខនេះ៕