សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅខេត្ត Kien Giang
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung |
(VOV)_នាថ្ងៃទី៤ កញ្ញា នៅខេត្ត Kien Giang បានប្រព្រឹត្តទៅពិធីបើកការដ្ឋាន សាងសង់ គំរោងការណ៍ផ្គត់ផ្គង់អគ្គីសនីជាតិ សំរាប់ឃុំកោះ Lai Son ស្រុក Kien Hai ។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់
ធ្ងន់ថា៖ គំរោងការណ៍នេះជាគំរោងការណ៍ធំបំផុតពីមុនមក ហើយបានអនុវត្តនៅ
ខេត្ត Kien Giang ដោយបានផ្គត់ផ្គង់បរិមាណអគ្គីសនីចំនួនរាប់រយលាន kWh/ឆ្នាំ។
គំរោងការណ៍នេះត្រូវបានអនុវត្តប្រកបដោយសមស្របជាមួយគំរោងការណ៍អភិ
វឌ្ឍន៍អគ្គីសនីជាតិ រួមចំណែកសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច លើក
ស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន ជំរុញការវិនិយោគ បង្កើនកំណើនសេដ្ឋកិច្ច
នៅខេត្ត Kien Giang រួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកោះសមុទ្រ
និងឆ្នេរសមុទ្រ ហើយកសាងប្រព័ន្ធកោះ ទៅជាប្រព័ន្ធការពាររឹងមាំអធិបតេយ្យ
ភាព សិទ្ធិយុត្តាធិការជាតិចំពោះបណ្ដាតំបន់កោះ សមុទ្ររបស់មាតុប្រទេស៕