សកម្មភាពរបស់ប្រធានប្រចាំការព្រឹទ្ធសភាអាមេរិកនៅវៀតណាម
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាព្រឹកថ្ងៃទី ១៧
មេសាគណៈប្រតិភូសមាជិក សមាជិកាព្រឹទ្ធសភាអាមេរិក ដឹកនាំដោយប្រធាន ប្រចាំការព្រឹទ្ធសភាអាមេរិក លោក Patrik Leahy និងលោគជំទាវ បានមានការ ជួបប្រាស្រ័យជាមួយនិស្សិតនៃសកលវិទ្យាល័យជាតិហាណូយ។
|
លោក Patrik Leahy (http://nguyentandung.org) |
នៅទីនេះ លោក Patrik Leahy បានឧទ្ទេសនាមជាមួយបណ្ដានិស្សិតអំពីបណ្ដា ចំណុចទូទៅស្ដីពីប្រព័ន្ធច្បាប់នៅអាមេរិក ក្បាលម៉ាស៊ីនរដ្ឋនិងគោលការណ៍ ជា សារវ័ន្តក្នុងប្រព័ន្ធគតិយុត្តិអាមេរិក។ លោក Patrik Leahy និងសមាជិកនានានៃ
គណៈប្រតិភូ ក៏បានចែករំលែក លើកទឹកចិត្តបណ្ដានិស្សិតសកម្មជាងទៀតក្នុងការ សិក្សារ ស្រាវជ្រាវវិទ្យាសាស្ត្រ រួមចំណែកចូលក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេស
ជាតិ៕