(VOV)_នាព្រឹកថ្ងៃទី ២៥ មិថុនា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក
Nguyen Phu Trong និង គណះប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ព្រលានយន្ត
ហោះ Don Mueang រាជធានីបាំងកក ចាប់ផ្តើមដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវ ការ នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ មិថុនា តាមសេច្ចក្ដីអញ្ជើញ របស់ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra ។ ទទួលគណះប្រតិភូ នៅ ព្រលានយន្តហោះ មាន ឧបនាយករដ្ឋមន្ត្រីថៃ Yokol Limlengthong រដ្ឋមន្ត្រីក្រសួង
ការ បរទេស Charubon Ruangsuwan កម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមប្រចាំ
នៅថៃ។ ដំណើរទស្នកិច្ចលើកនេះ បានអះអាងថា÷វៀតណាមជានិច្ចកាលយកចិត្ត
ទុកដាក់ ការអភវិឌ្ឍន៍និងបើកទូលាយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយថៃ និងចាត់ទុកថា÷នេះគឺជាអាទិភាពមួយក្នុងគោលនយោ បាយកិច្ចការបរទេស របស់វៀតណាម នាំទំនាក់ទំនងនៃប្រទេសទាំងពីរ អភិវឌ្ឍន៍
ឡើងកំរិតថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព
ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់។
នារសៀលថ្ងៃនេះដែរនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃ លោកស្រី
Yingluck Shinawatra បានធ្វើអធិបតីពិធីទទួល អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
លោក Nguyen Phu Trong និង គណះប្រតិភូជាន់ខ្ពស់វៀតណាម។ បន្ទាប់នោះ អគ្គ
លេខា បក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និង នាយករដ្ឋមន្ត្រីថៃលោកស្រី Yingluck Shinawatra ដំណើការចរចារ ព្រមព្រៀងបង្កើតទំនាក់ទំនងដៃ គូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ វៀតណាមនិងថៃ៕
|
សកម្មភាពរបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាមនៅថៃ(http://nguyenphutrong.net/) |