សកម្មភាពរំលឹកខួបខួបលើកទី៦១នៃទិវាបុណ្យជាតិកម្ពុជានៅហាណូយ
|
លោក Vu Mao ថ្លែងមតិក្នុងសិក្ខាសាលា
(រូបថតៈ vovworld) |
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦១នៃទិវាបុណ្យជាតិព្រះរាជាណាចក្រ
កម្ពុជា (ថ្ងៃទី៩វិច្ឆិកា ១៩៥៣-ថ្ងៃ៩វិច្ឆិកា២០១៤)និងឆ្ពោះទៅរំលឹកខួបលើកទី៤០
នៃទិវាបង្កើតសមាគម មិត្តភាពវៀតណាម-កម្ពុជា(ថ្ងៃទី២២មករា១៩៧៥-ថ្ងៃទី២២
មករា២០១៤) នាព្រឹក ថ្ងៃទី៧វិច្ឆិការនៅទីក្រុងហាណូយ សមាគមមិត្តភាពវៀត
ណាម-កម្ពុជាបានរៀបចំ សិក្ខាសាលា ដោយប្រធានបទ “សមាគមមិត្តភាពវៀត
ណាម-កម្ពុជា៖ មេរៀន និងបទពិសោធន៍” ក្រោមអធិបតីរបស់លោក Vu Mao
អតីតសមាជិកមជ្ឈឹមបក្ស និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។
សិក្ខាសាលានេះ សំដៅ ឧទ្ទេសនាម និងផ្សព្វផ្សាយឲ្យប្រជាជននិងសមាជិកនៃ
សមាគម អំពីប្រពៃណី សហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំង
បុកសរុបរាល់សកម្មភាព មិត្តភាពមានប្រសិទ្ធភាពរបស់សមាគមមិត្តភាពវៀត
ណាម-កម្ពុជា។ ថ្លែងមតិ នៅទីនេះ លោក Vu Mao បានឲ្យដឹងថា៖
“នារយៈពេលកន្លងទៅ ឆ្លងកាត់ការលំបាកជាច្រើន ប៉ុន្តែប្រជាជនកម្ពុជា
សម្រេចបានសមិទ្ធិដ៏ធំធេងជាច្រើន ក្នុងកិច្ចការស្ថាបនានិងអភិវឌ្ឍន៍ប្រទេស
ជាតិ។ ប្រជាជនវៀតណាមមានក្តីសោមនោស្សរីករាយចំពោះរាល់សមិទ្ធិដែល
ប្រជាជនកម្ពុជាទទួលបាននិងសង្ឃឹមថា ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិ
ការរវាងវៀតណាមនិងកម្ពុជានឹងបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ ”។
ចូលរូមក្នុងសិក្ខាសាលានេះ លោកស្រី ផែនសាវី ទីប្រឹក្សាស្ថានទូតកម្ពុជា
ប្រចាំនៅវៀតណាមបានចែករំលែកថា៖
“”
បណ្តាបទអន្តរាគមន៍ និងមតិរួមវិភាគទានរបស់តំណាងក្នុងសិក្ខាសាលា
នេះ នឹងដើរតួនាទីសំខាន់ក្នុងការកសាងរបាយការណ៍នយោបាយរបស់សមាគម
មិត្តភាពវៀតណាម -កម្ពុជា ជូនឡើងមហាសន្និបាតទូទាំងប្រទេសលើកទី៤ នា
ពេលខាងមុខរបស់សមាគមផងដែរ៕