|
អនុប្រធានអគ្គសហព័ន្ធពលករវៀតណាមលោក Nguyen Van Ngang នៅសន្និសីទកាសែត |
(VOVworld) - នាថ្ងៃទី៣០ មេសានិងថ្ងៃទី១ ឧសភា អគ្គសហព័ន្ធពលករវៀតណាម
នឹងសហការរៀបចំសកម្មភាពជាច្រើននៅទីក្រុងហាណូយដូចជា៖ពិធីមីទ្ទិញរំលឹក
ខួបអនុស្សាវរីយ៍លើកទី១៣០ទិវាពលករអន្តរជាតិក្រោមប្រធានបទ “មោទនៈភាព
បញ្ញាពលករវៀតណាម” ផ្សារណាត់ម្ហូបអាហារនិងពិព័រណ៍ផលិតផល ដែលបាន
ផលិតដោយពលករវៀតណាម។តាមគំរោង ពិធីមីទ្ទិញនឹងមានការចូលរួមរបស់កម្ម
ករ និយោជិតចំនួន៥ពាន់នាក់នៃទីក្រុងហាណូយនិងតំបន់១០ទៀត។ថ្លែងមតិនៅ
សន្និសីទកាសែតនាព្រឹកថ្ងៃទី២៥ មេសា លោក Nguyen Van Ngang អនុប្រធានអគ្គ
សហព័ន្ធពលករវៀតណាមបានឲ្យដឹងថា៖
“នៅទីក្រុងហាណូយនឹងប្រព្រឹត្តទៅពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍នាថ្ងៃទី១
ឧសភា។ក្នុងនោះលើកសរសើរផលិតផលចំនួន១០ក្នុងចំណោម៧៥ផលិតផល
ដែលត្រូវបានផលិតដោយពលករវៀតណាម។នៅថ្នាក់តំបន់ ខេតក្រុងនានាកំពុង
អនុវត្តន៍ការរំលឹកខួបខែកម្មករដោយមានសកម្មភាពជាក់ស្ដែងជាច្រើន។គោលដៅ
របស់យើងខ្ញុំនោះគឺ សហជីពបន្តរួមដំណើរដើម្បីការអភិវឌ្ឍន៍ដោយនិរន្តរភាពរបស់
អង្គភាពអាជីវកម្ម និងដើម្បីជីវភាពរស់នៅនិងសុខុមាលភាពសង្គមរបស់វណ្ណកម្មករ”៕