សកម្មភាពរំលឹកខួបលើកទី១៥នៃព្រឹត្តការណ៍ NATO បានវាយប្រហាតាមជើងអាកាសទៅលើប្រទេសYugoslavia
|
ការផ្ទុះគ្រាប់បែកនៅkosovoដោយការវាយប្រហារតាមជើងអាកាសរបស់ NATO
នាថ្អៃទី 25/3/1999 (រូបថតៈ Reuters) |
(VOVworld)-នាថ្ងៃទី២៤មិនា សាធារណរដ្ឋ Serbia និងសាធារណរដ្ឋ Montenegro
បានរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួបលើកទី១៥នៃព្រឹត្ត ការណ៍អង្គការ
សន្ធិសញ្ញាអត្លង់តិច (NATO)បានបើកយុទ្ធនាការវាយប្រហាតាម ជើងអាកាស
សំដៅទៅលើតំបន់ដែនដីYugoslavia កាលពីមុននេះ (ថ្ងៃទី២៤មិនា ឆ្នាំ១៩៩៩)។
នៅរដ្ឋធានី Belgrad បានប្រព្រឹត្តទៅការបើកសម្ពោធមណ្ឌលរំលឹក វិញ្ញាណក្ខ័ន្ធ
ជនស្លាប់ចំនួន១៦នាក់ក្នុងការវាយប្រហាតាមជើងអាកាសរបស់ NATO ទៅលើ
ស្ថានីយ៍ទូរទស្សន៍ RTS។ ក្នុងពេលនោះ បណ្តាសាលានៅ Serbia ក៏បានចំណាយ
ពេលសម្រាប់ព្រឹត្តការណ៍ពោលខាងលើដែរ។
យុទ្ធនាការវាយប្រហាតាមជើងអាកាសរបស់ NATO បានអូសបន្លាយ រយៈ
ពេល៧៨យប់ថ្ងៃ ចាប់តាំងពីថ្ងៃទី២៤មិនាដល់ថ្ងៃទី១០ឧសភា ឆ្នាំ១៩៩៩ ។រហូត
មកដល់ពេលនេះផលវិបាកនៃយុទ្ធនាការនេះនៅជះឥទ្ធិពលដ៏ធ្ងន់ធ្ងរនៅទីប្រជុំ
ជន មួយចំនួនរបស់ Serbi ជាពិសេស នៅភាគខាងត្បូងរបស់ប្រទេសនេះ និង
កម្រិត វិទ្យុសកម្មនៅខ្ពស់ជាងធម្មតា៕