សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិទី២ កញ្ញានៅរុស្ស៊ីនិងម៉ាឡេស៊ី

(VOVworld) - នាថ្ងៃទី២៤ សីហា សមាគមជនវៀតណាមនៅទីក្រុង Saint
Petersburgប្រទេសរុស្ស៊ី បានបំផុសវគ្គរៃអង្គាសប្រាក់ សំដៅរៀបចំឲ្យក្រុមអតីតជំនាញ
ការ អតីតយុទ្ធជនសូវៀតមុននេះ វិលត្រឡប់មកវៀតណាមវិញ ក្នុងឱកាសទិវាបុណ្យ
ឯករាជ្យជាតិ ទី២ កញ្ញា។ប្រធានសមាគមជនវៀតណាមនៅទីក្រុង S.Petersburg
លោក Nguyen Duc Toan បានឲ្យដឹងថាដំណើរទស្សនកិច្ចនេះ គឺសំដៅជួយបណ្ដា
អតីតជំនាញការ អតីតយុទ្ធជនបានឃើញយ៉ាងច្បាស់នូវការផ្លាស់ប្ដូររបស់ប្រទេស
វៀតណាម និងមនោសញ្ចេតនារបស់ប្រជាជនវៀតណាមដែលទុកសំរាប់ប្រទេស
រុស្ស៊ី។

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិទី២ កញ្ញានៅរុស្ស៊ីនិងម៉ាឡេស៊ី - ảnh 1
រដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Joseph Entulu Belaun​ និងឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Hong Thao (រូបថត៖vietnam+)
មុននោះ នាយប់ថ្ងៃទី២៣ សីហា គណៈកម្មការទាក់ទងជនវៀតណាមនៅ
ម៉ាឡេស៊ី បានរៀបចំជំនួបប្រាស្រ័យសិល្បៈសំដៅរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យ
ជាតិទី២ កញ្ញា។ក្នុងឱកាសនេះដែរគណៈកម្មការទាក់ទងជនវៀតណាមនៅម៉ាឡេស៊ី
បានបំផុសការរៃអង្គាសក្រោមប្រធានបទ ឆ្ពោះទៅកោះសមុទ្រនៃស្រុកកំណើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ