សកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិនៅរុស្ស៊ីនិងអាហ្វ្រីកខាងត្បូង
(VOV)_ថ្លែងសន្តរកថានៅក្នុងពិធីជប់លៀង នាថ្ងៃទី២៦ សីហា នៅទីក្រុង
មូស្គូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Pham Xuan Son បានអះអាង នូវអត្ថន័យដ៏ធំធេងនៃទិវាបុណ្យជាតិ របស់វៀតណាម ក្នុងបុព្វហេតុតស៊ូ កសាង
និង ការពារមាតុប្រទេស ក្នុងអំឡុង៦៩ឆ្នាំកន្លងទៅ របស់ប្រជាជនវៀតណាម។ ឯកអគ្គរដ្ឋទូតក៏បានអះអាងនូវរាល់សមិទ្ធិដ៏ធំធេងដែលប្រជាជនវៀតណាម
ទទួល បាន នោះគឺដោយសារការខំប្រឹងប្រែងអស់ពីចិត្តអស់ពីថ្លើមរបស់ប្រជាជន វៀតណាម ក្រោមការដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាម ការជួយឧបត្ថម្ភពីមិត្ត
ភក្តិអន្តរជាតិ ជាពិសេសគឺការជួយឧបត្ថម្ភដ៏សំខាន់របស់ប្រជាជនសហភាពសូរ
វៀតមុននេះ និងប្រជាជនរុស្ស៊ីនាសព្វថ្ងៃ។
ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Igor Morgulov បាន
សង្កត់ធ្ងន់ថា៖
“ ប្រជាជនរុស្ស៊ីយើងខ្ញុំសូមជូនពរចំពោះបណ្ដាសមិទ្ធិផលដ៏ធំធេងដែលមិត្ត វៀតណាមទទួលបាន។ យើងមានមោទនភាពជាច្រើន ពីព្រោះយើងប្រកៀកស្មាជា មួយគ្នាជានិច្ច ដើម្បីឆ្លងកាត់រាល់ការលំបាក សាកល្បងទាំងឡាយ។ប្រពៃណីមិត្ត
ភាពទំនុកទុកចិត្តនិងការយល់ដឹងអំពីគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រ ទេស ទាំងពីរត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ សព្វថ្ងៃ ទំនាក់ទំនងរុស្ស៊ី-វៀតណាម ក្លាយទៅជាទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យ និងបាន បន្ត អភិវឌ្ឍន៍តទៅទៀត។”
|
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍បុណ្យជាតិនៅអាហ្វ្រីកខាងត្បូង(TTXVN) |
នាថ្ងៃនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រីកខាងត្បូង ក៏បានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យជាតិវៀតណាមដ៏មហោឡារឹក
ផងដែរ៕
នាថ្ងៃនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រីកខាងត្បូង ក៏បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យជាតិវៀតណាមដ៏មហោឡារឹកផងដែរ៕