សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង
(VOV) /  
|
កម្មវិធីប្រទេសបារាំងនៅវៀតណាមនៅត្រីមាសទី២ឆ្នាំ២០១៣និងកម្មវិធីប្រទេសវៀតណាម
នៅបារាំងនៅត្រីមាសទី១ឆ្នាំ២០១៤ |
VOV-នារសៀលថ្ងៃទី១៧ធ្នូ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញលោក Hua Ngoc Thuan បានទទួលជួបសន្ទនាលោក Benoit Paumier សមាជិកទទួលបន្ទុកឆ្នាំបារាំងនៅវៀតណាមចំណុះក្រសួងវប្បធម៍បារាំង។
លោក Paumier បានឲ្យដឹងថា បារាំងនឹងរៀបចំកម្មវិធីឆ្នាំបារាំងនៅវៀតណាម
ក្នុងនោះមានសកម្មភាពវប្បធម៍សិល្បៈជាច្រើននៅទីក្រុងហូជីមិញដូចជាផ្សារ
ណាត់ម្ហូបអាហារបារាំង-វៀតណាម ពិធីសម្ដែងសិល្បៈរបស់ក្រុមតូរតន្ត្រី Classic
បារីស ជាដើម។ ត្រូវបានរៀបចំក្នុងឱកាសរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់
ទំនងការទូតរវាងប្រទេសទាំងពីរ ឆ្នាំវៀតណាម-បារាំងនឹងចាប់ផ្ដើមដោយកម្មវិធី
ប្រទេសបារាំងនៅវៀតណាមនៅត្រីមាសទី២ឆ្នាំ២០១៣និងកម្មវិធីប្រទេសវៀតណាមនៅបារាំងនៅត្រីមាសទី១ឆ្នាំ២០១៤៕
-VOV