សកម្មភាពរំលឹកអនុស្សាវរីយ៍ទិវាបុណ្យជាតិទី២កញ្ញានៅម៉ាឡេស៊ីនិងគុយបា។
(VOV) /  
|
ស្ថានទូតវៀតណាមប្រចាំនៅគុយបារៀបចំជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ
ទី២កញ្ញា។ (កាសែត Tin tuc) |
VOV-នាយប់ថ្ងៃទី២៨សីហា ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខូបលើកទី៦៨ ទិវាបុណ្យជាតិវៀតណាម(ទី២កញ្ញា)។ ថ្លែងមតិនៅពិធីនេះ តាងនាមរដ្ឋាភិបាលម៉ាឡេស៊ី អនុរដ្ឋមន្ត្រីការបរទេសលោក
Hamzah Zainuddin បានជូនពរវៀតណាមក្នុងឱកាសទិវាបុណ្យជាតិទី២កញ្ញា។ លោក
បានសម្ដែងក្តីសម្បាយរីករាយក្នុងពេលដែលទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព
រវាងវៀតណាមនិងម៉ាឡេស៊ីកំពុងបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយ
ថ្ងៃលើវិស័យជាច្រើន។
នាយប់ថ្ងៃទី២៧សីហា ស្ថានទូតវៀតណាមប្រចាំនៅគុយបារៀបចំជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិទី២កញ្ញា។ ថ្លែងមតិនៅពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបាលោក Vu Chi Cong បានអះអាងថាទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី ចំណងមិត្តភាពជាភាតរៈនិងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងវៀតណាមនិងគុយបាក្នុងអំឡុងជាងពាក់កណ្ដាលសត្សវត្ស
កន្លងមកកំពុងបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងអះអាងថា វៀតណាមបន្តធ្វើអស់ពីកំលាំងកាយចិត្តដើម្បីរក្សាទំនាក់ទំនងនេះ៕
-VOV