សកម្មភាពវប្បធម៍បានប្រព្រឹត្តទៅដ៏ផុលផុសនៅទីក្រុងហាណូយ
|
សកម្មភាពវប្បធម៍បានប្រព្រឹត្តទៅដ៏ផុលផុសនៅទីក្រុងហាណូយ (vietnamplus.vn) |
Vovworld-ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ នៅទីក្រុងហាណូយ សកម្មភាពវប្បធម៍ជាច្រើន
បានប្រព្រឹត្តទៅដ៏ផុលផុស។ រួមជាមួយពិព័ណ៌អក្ខរវិចិត្រសាស្ត្រដោយមានប្រធាន
បទជំរុញការរៀនសូត្រដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយនោះ សកម្មភាព
សសេរអក្ខរវិចិត្រសាស្ត្រនៃនិទាំឃៈរដូវក៏កំពុងបានទាក់ទាញការចូលរួមរបស់
ប្រជាជនហាណូយជាច្រើនកុកករនិងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី។ ចាប់ពី
ឥឡូវនេះដល់ថ្ងៃទី៤ខែទី១តាមច័ន្ទគតិ នៅវិហារ Kim Ngan (វិថី Hang Bac) និង
អាគ៌ាបេតិកភ័ណ្ឌលេខ៨៧ វិថី Ma May បានប្រព្រឹត្តទៅពិព័ណ៌ឧទ្ទេសនាមគំនូរ
Dong Ho តុក្តាទឹកតាំងបង្ហាញប្រវត្តិសាស្ត្រជីវភាពរស់នៅរបស់គ្រួសារវណ្ណកម្ម
កណ្ដាលនៅទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃបុណ្យតេតតាំងពីដើមទសវត្សទី៣០នៃ
សតវត្សមុន៕